នាង Aishwarya Rai បវរកញ្ញាពិភពលោកកាលពី ២០ឆ្នាំមុន បង្អួតសម្រស់ដូចស្រីក្រមុំ

ប្រទេសបារាំង ៖ បវរកញ្ញាពិភពលោក ជនជាតិឥណ្ឌា-អាម៉េរិក ដែលមានសម្រស់ស្រស់ស្អាត និងសិចស៊ីវ័យ ៤០ ឆ្នាំ នាង Aishwarya Rai បានបង្អួតសម្រស់ និងភាពសិចស៊ី នៅក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្ត ទីក្រុង Cannes ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៤ នេះបើយោងតាម ប្រភពព័ត៌មានបរទេស។
វត្តមានរបស់នាង Aishwarya Rai បានធ្វើឲ្យទស្សនិកជន និងអ្នកចូលរួម មានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបង្ហាញខ្លួន របស់នាង ក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្ត។ បន្ទាប់ពីរយៈពេល ២០ ឆ្នាំ ដែលនាងបានគ្រង មកុដបវរកញ្ញាពិភពលោក ក្នុងឆ្នាំ ១៩៩៤ ហើយនាងនៅតែ មានសម្រស់ស្រស់ស្អាត ដូចស្រីក្រមុំពេញវ័យ ដែលគួរឲ្យស្រឡាញ់៕
Source from: watphnom-news.com