ក្រុមចោរ​ជិះឡាន​បា​ឡែ​ន ប្រើល្បិច​ចូល​ដូរ​លុយ បន្លំ​យក​គ្រឿងអលង្ការ អស់​ជាង ១០​តម្លឹង​

ក្រុមចោរ​ជិះឡាន​បា​ឡែ​ន ប្រើល្បិច​ចូល​ដូរ​លុយ បន្លំ​យក​គ្រឿងអលង្ការ អស់​ជាង ១០​តម្លឹង​

​ខេត្ដ​កំពង់ស្ពឺ៖ជន​ស​ង្ស័យ៣​​នាក់បាន​​ជិះ​​រថ​យន្ដកាម​រី​​បា​​ឡែ​នមួយ​គ្រឿងបន្លំ​​ចូល​ទៅ​​ដូរ​​លុយហើយ​​ធ្វើ​​ស​កម្ម​ភាព

​ខេត្ដ​កំពង់ស្ពឺ ៖ ជន​ស​ង្ស័យ ៣​​នាក់ បាន​​ជិះ​​រថ​យន្ដ កាម​រី​​បា​​ឡែ​ន មួយ​គ្រឿង បន្លំ​​ចូល​ទៅ​​ដូរ​​លុយ ហើយ​​ធ្វើ​​ស​កម្ម​ភាព ប​ន្លំ​​យក​​មាស​​គេច​ខ្លួន​បាត់ កាល​ពី​​វេ​លា​ម៉ោង ៧​​និង​​៣០ នា​ទី ថ្ងៃ​ទី​​២៤ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ ស្ថិត​ក្នុង​​ភូមិ​​ព្រៃ​​ព​ង្រឃុំ​​រកា​កោះ ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ហើយ​គ្រឿងអលង្ការ ដែល​ជនសង្ស័យ​យកទៅ​នោះ មាន​ទម្ងន់ ១០​តម្លឹង ។​

​ម្ចាស់ផ្ទះ​រងគ្រោះ មានឈ្មោះ សោ យ៉ា​ត ភេទ​ស្រី អាយុ ៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​- ឃុំ កើតហេតុ​ខាងលើ ជា​អ្នក​ប្រកប​របរ​ដូរ​លុយ និង​លក់​គ្រឿងអលង្ការ​។ ស្ដ្រី​រងគ្រោះ បានឱ្យដឹងថា មុនពេល​កើតហេតុ គាត់​បានរៀបចំ និង​យក​គ្រឿងអលង្ការ ដាក់​ក្នុង​ទូ ស្រាប់​តែមាន​មនុស្ស ៣​នាក់ ជិះ​រថយន្ដ​កាមរី​បា​ឡែ​ន ពណ៌​ស បានមក​សួរ​គាត់​សុំ​ដូរ​លុយ ដោយ​គេ​យកលុយ​ខ្មែរ មក​ដូរ​យកលុយ​ដុល្លារ ។

​ពេលនោះ​គាត់​បាន​យកលុយ​ដុល្លារ ហើយ​អង្គុយ​រាប់​លុយ​ខ្មែរ ជាមួយ​ជន ២​នាក់ ហើយក៏​បានឃើញ​ជន​ម្នាក់ទៀត ដើរទៅ​ខាងក្រោយ ដោយ​គាត់​មិនបាន ចាប់អារម្មណ៍​នោះទេ ស្រាប់តែ​ជន​នោះ ដើរចេញ​មកវិញហើយ​ចូល ទៅក្នុង​រថយន្ដ​បាត់ ទើប​ជន ២​នាក់ ទៀត​ក៏ ឡើង​ជិះ​រថយន្ដ ចេញទៅ​បាត់ទៅ ។ ពេល​ស្ត្រី​រងគ្រោះ​រក​បង្វិច ដាក់​គ្រឿងអលង្ការ យកមក​ដាក់តាំង​ក្នុង​ទូ តែ​រក​មិនឃើញ ក៏​ផ្អើល​ស្រែក​ឆោឡោ និង​ប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​៕

Wat 240530


Source from: watphnom-news.com

No comments:

Post a Comment