សាច់​ភ្លៅ​ដ៏​សខ្ចី​របស់​និស្សិត​ស្រី​ក្លាយជា​មុខសញ្ញា​ផ្សាយពាណិជ្ជកម្ម​ផលិតផល​កន្សែង​អនាម័យ​

សាច់​ភ្លៅ​ដ៏​សខ្ចី​របស់​និស្សិត​ស្រី​ក្លាយជា​មុខសញ្ញា​ផ្សាយពាណិជ្ជកម្ម​ផលិតផល​កន្សែង​អនាម័យ​

ក្រុមនិស្សិត​ស្រីៗ​វ័យក្មេង​ជាង​១០០​នាក់​បាន​ព្រមព្រៀងគ្នា​ជាមួយ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ដោយ​ប្រគល់​សាច់​ភ្លៅ​ដ៏​សខ្ចី​របស់​ពួកនាង​ឲ្យ​ក្រុមហ៊ុន​បិទ​បន្ទះ​ក្រដាស​ស្ទីក​ឃើ (Sticker) ផ្សព្វផ្សាយ​ផលិតផល​កន្សែង​អនាម័យ​ជា​ថ្នូរ​នឹង​ការទទួលបាន​ប្រាក់​ឈ្នួល​សម្រាប់​ការផ្សាយពាណិជ្ជកម្ម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ។​

​និស្សិត​ស្រី​វ័យក្មេង​ជាង​១០០​នាក់​ដែល​បាន​ព្រមព្រៀង​ប្រើប្រាស់​សាច់​ភ្លៅ​ដ៏​សខ្ចី​របស់ខ្លួន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ចិន​នោះ គឺ​ែ​មកពី សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ច្បាប់ ឋិត​នៅ​ក្រុង​Wuhan ខេត្ត Hubei ភាគ​កណ្តាល​នៃ​ប្រទេស​ចិន ។​

​និស្សិត​ស្រី​វ័យក្មេង​ម្នាក់​គឺ​នាង Xia Yu អាយុ​១៩​ឆ្នាំ ដែល​បាន​ប្រើ​សាច់​ភ្លៅ​ដ៏​សខ្ចី​របស់​នាង ផ្សព្វផ្សាយ​ផលិតផល​កន្សែង​អនាម័យ​ឲ្យ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​នោះ បាន​និយាយថា «​គ្មានអ្វី​ខុសឆ្គង​ក្នុងការ​ធ្វើបែបនេះ​ទេ ហើយ​ម្យ៉ាងទៀត​ខ្ញុំ​បានទទួល​ប្រាក់​ឈ្នួល​ខ្លះ ពី​ការផ្សាយពាណិជ្ជកម្ម​នេះ​ផងដែរ​»​។​

​នេះ​គឺជា​រូបភាព​ប្លែកៗ​មួយទៀត​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​នានា នៅ​ប្រទេស​ចិន​ដោយ​មិនមាន​លក្ខណៈ​អាសអាភាស​ប៉ុន្តែ​នាំមក​នូវ​ការចាប់អារម្មណ៍ ៕​

1-f

3


Source from: www.dtn7.com

No comments:

Post a Comment