​ឆ្លង​ចរន្ត​ឆាបឆេះ​បង្គោល​ភ្លើង​ផ្អើល​ទាំង​ព្រឹក សំណាងល្អ​មិន​ឆ្លង​រាលដាល ដល់ផ្ទះ​អ្នកស្រុក

​ឆ្លង​ចរន្ត​ឆាបឆេះ​បង្គោល​ភ្លើង​ផ្អើល​ទាំង​ព្រឹក សំណាងល្អ​មិន​ឆ្លង​រាលដាល ដល់ផ្ទះ​អ្នកស្រុក

​ខេត្តកណ្តាល៖ប​ង្គោ​ល​​ភ្លើង​​មួយ​ក​ន្លែងតាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ​​៤ត្រូវ​បាន​​អ​គ្គិ​ភ័យ​​ឆាប​ឆេះខ្សែ​ភ្លើង​​ទាំង​​ព្រឹកធ្វើ​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើលដល់​​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​​ផ្ទះនៅ​ក្បែរ​​បង្គោ​ល

​ខេត្តកណ្តាល ៖ ប​ង្គោ​ល​​ភ្លើង​​មួយ​ក​ន្លែង តាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ​​៤ ត្រូវ​បាន​​អ​គ្គិ​ភ័យ​​ឆាប​ឆេះ ខ្សែ​ភ្លើង​​ទាំង​​ព្រឹក ធ្វើ​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល ដល់​​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​​ផ្ទះ នៅ​ក្បែរ​​បង្គោ​ល ហើយ​​នគរ​បាល​​បាន​​ចុះ ទៅ​​ជួយ​​ព​ន្លត់​​បាន​​ទាន់​ពេលវេលា ដោយ​ក្នុង​នោះបាន​ប្រើ រថយន្ត​ពន្លត់​អគ្គិភ័យ អស់​ចំនួន ១​គ្រឿង ទើប​រលត់ទៅវិញ ហើយ​ការឆាបឆេះ​ខ្សែភ្លើង​នេះ គឺ​បណ្តាល​មក​ឆ្លង​ចរន្ត កាលពី​វេលា​ម៉ោង ៦​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តក​ណ្តាល​។

​សមត្ថកិច្ច​នគរបាល ដែល​ចុះទៅ​ពន្លត់​អគ្គិភ័យ បាន​ឲ្យ​ដឹងថា ការឆាបឆេះ​ខ្សែភ្លើង​នេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆាបឆេះ ចេញ​ជា​អណ្តាត​ភ្លើង​តែម្តង ហើយ​ក្នុងនោះ​កម្លាំង​នគរបាល បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ អស់​ចំនួន ១​គ្រឿង ទើប​រលត់ទៅវិញ​ទាំងស្រុង ហើយ​ការឆាបឆេះ​នេះ មិន​បណ្តាល​ឲ្យ​ឆេះ​រាល ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​ខាង​នោះទេ ដោយសារតែ​កម្លាំង​នគរ​ល​បាល ចុះទៅ​ពន្លត់​ទាន់ពេលវេលា គ្រាន់តែ​រង​ការខូចខាត​ខ្សែ​ភ្លើង មួយចំនួន​ប៉ុណ្ណោះ ។​

​មុនពេល​កើតហេតុ  ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្បែរ​បង្គោល​ភ្លើង​ដែល​ឆ្លង​ចរន្ត បានឮ​សំឡេង​ផ្ទុះ​ចេញពី​បង្គោល​ភ្លើង​កើតហេតុ បន្តិចក្រោយមក ស្រាប់តែ​ឃើញ​អណ្តាតភ្លើង ឆាបឆេះ​ចេញមក​យ៉ាង​សន្ធោរ​សន្ធៅ​តែម្តង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​បង្គោល​ភ្លើង ជាពិសេស​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​នៅជាប់​នឹង​បង្គោល​ភ្លើង​កើតហេតុ​នោះ មានការ​ព្រួយ​បារ​ម្មណ៍ ខ្លាច​ឆេះ​រាលដាល ដល់ផ្ទះ​របស់​ពួកគេ ប៉ុន្តែ​ដោយសារតែ មានការ​អន្តរាគមន៍ ទាន់ពេលវេលា ទើប​ពុំ​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​៕

Wat 240517 Wat 24053


Source from: watphnom-news.com

No comments:

Post a Comment