ឡានដឹកខ្សាច់បែកកង់វេចង្កូត ទៅប៉ះជាមួយឡិចស៊ីស ក្រឡាប់សង្កត់កាមរីឆ្លាម របួស ៤នាក់

ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត ដឹកខ្សាច់មួយគ្រឿងបែកកង់ បានជ្រុលទៅកៀររថយន្ត ឡិចស៊ីស មួយគ្រឿង ពណ៌ខៀរ រួចក៏ក្រឡាប់លើរថយន្តឆ្លាម មានខ្សាច់គ្របពីលើស្ទើរបាត់ស្រមោល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី២១ ខែឧសភា ឆ្នាំ២០១៤ នៅតាមផ្លូវជាតិលេខ៤ ម្តុំឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
រថយន្តបង្កម៉ាក កូរ៉េដឹកខ្សាច់ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0033 បានបែកកង់ ហើយកៀររថយន្តឡិចស៊ីស ហើយក៏ក្រឡាប់ចាក់ដី លើរថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2I-0141 បណ្តាលឲ្យអ្នកនៅក្នុង រថយន្តឆ្លាមចំនួន ៤នាក់ ជាជនបរទេស រងរបួសតែម្តង ហើយភ្លាមៗនោះអ្នកដំណើរ និងសមត្ថកិច្ច បានជួយអន្តរាគមន៍ ទាន់ពេលវេលា។
សាក្សីបានឲ្យដឹងថា រថយន្តដឹកខ្សាច់ ធុនកូរ៉េមួយតោនកន្លះ បានបើកប៉ះគ្នាជាមួយរថយន្តឡិចស៊ីស ពណ៌ត្រីឆ្លូញដែលបើកបរស្របទិសគ្នា ពីភ្នំពេញមកក្រុងព្រះសីហនុ ខណៈនោះរថយន្តកូរ៉េដឹកខ្សាច់ ក៏រេចង្កូតទៅក្រឡាប់កណ្តាលផ្លូវ គាប់ជួនមានរថយន្តតាក់ស៊ីឆ្លាម មកដល់ក៏ចាក់ខ្សាច់ គ្របពីលើរថយន្តឆ្លាមនោះ ធ្វើឲ្យជនបរទេស ក្នុងរថយន្តតាក់ស៊ីឆ្លាម កប់ក្នុងពំនូកខ្សាច់ រងគ្រោះស្ទើរដាច់ដង្ហើម ទម្រាំរើចេញរួចពីរថយន្ត៕
Source from: watphnom-news.com