មន្ត្រីនគរបាលព្រហ្មទណ្ឌ ត្រូវឡានបើកកៀរ ដួលផ្លោងខ្ទាតជាង ១០ម៉ែត្រ រងរបួសធ្ងន់

រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលប៉ុស្តិ៍កំបូល ផ្នែកព្រហ្មទណ្ឌម្នាក់ ត្រូវរថយន្តកៀរបណ្តាលឲ្យដួល បែកមុខបែកមាត់ និងរយះដៃស្តាំរងរបួសធ្ងន់ ហើយរថយន្តបង្ក បានបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង ១១និង១០ នាទីយប់ថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខដីឡូត៍សម្រាប់ជួលមួយកន្លែង តាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ហឿន រស់ អាយុ ៤៧ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍កំបូល ផ្នែកព្រហ្មទណ្ឌ មានទីលំនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E-8125 ទិសដៅពីកើតទៅលិច ។ ពេលមកដល់ចំណុចខាងលើ ត្រូវរថយន្តមិនចាំម៉ាក មួយគ្រឿងបើកមកកៀរ បណ្តាលឲ្យដួលផ្លោង អ្នកបើកម៉ូតូអូសនឹងថ្នល់ ប្រមាណ ១០ម៉ែត្រ រងរបួសបែកមុខ បែកមាត់និងរយះដៃខាងស្តាំ ចំណែកម៉ូតូខូចខាតយ៉ាងដំណំ៕
Source from: watphnom-news.com