និស្សិតស្រីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចម្នាក់បង្ហោះរូបឈុតក្តៅសាច់ជាមួយគូស្នេហ៍កក្រើកពេញ Facebook

កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ និស្សិតស្រីនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ម្នាក់ បានបង្ហោះរូបឈុតឆាកក្តៅសាច់ជាមួយបុរសកំពូលស្នេហ៍សំណព្វចិត្តរបស់ខ្លួន ដោយគ្មានសម្លៀកបំពាក់ជាប់ប្រាណ ធ្វើឲ្យកក្រើកពេញបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជាតែម្តង ខណៈដែលរូបឈុតឆាកក្តៅសាច់របស់និស្សិតស្រីម្នាក់នេះ ត្រូវបានអ្នកលេង Facebook ជាច្រើន Share ចែករំលែកតៗគ្នាយ៉ាងព្រោងព្រាត ។
ម្ចាស់រូបថតឈុតឆាកក្តៅសាច់ដែលបានបង្ហោះពេញ Facebook ដ៏គួរស្រើបស្រាលឥតកេរ្តិ៍ខ្មាសនេះ បានអះអាងថា ជានិស្សិតស្រីម្នាក់សិក្សានៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) ហើយបានប្រើប្រាស់ Account មួយឈ្មោះ A Nich Doli ។
ក្រោយការ Post រូបឈុតឆាកក្តៅសាច់ដ៏ស្រើបស្រាលបែបនេះរួចមក មាន Account មួយចំនួនបាន Comments ថា "អាក្រក់បំផុត, Post ធ្វើដូចខ្លួនមិនមែនស្រី គិតថាល្អហើយមើលទៅ, ទើបដឹងថា Nich ធ្លាប់រៀនជាមួយគ្នា ចរិតអន់បែបនេះសោះ, អត់មានកេរ្តិ៍ខ្មាស, យ៉ាប់ ! ខ្លួនឯងខ្មែរសោះ ធ្វើដូចមិនមែនខ្មែរ…" ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលាន់មាត់ថា សម័យនេះបច្ចេកវិទ្យាវិវឌ្ឍន៍ជឿនលឿនរហ័សជាងមនុស្សទៅទៀតសម្រាប់ប្រទេសកម្ពុជា ធ្វើឲ្យមនុស្សមួយចំនួន បូករួមទាំងសិស្ស-និស្សិតដែលកំពុងតែសិក្សារៀនសូត្រនៅឡើយផង ភ្លើតភ្លើនខាងផ្លូវភេទ អាសអាភាស និងអនាចារ ព្រមទាំងប្រព្រឹត្តអំពើអបាយមុខផ្សេងៗកើនឡើងជាលំដាប់ ប៉ះពាល់ដល់វប្បធម៌ប្រពៃណីល្អផូរផង់របស់ខ្មែរគួរឲ្យព្រួយបារម្ភបំផុត ៕
Source from: www.dtn7.com