![[ News ] - សាលាដំបូងខេត្តកំពង់ឆ្នាំងឃុំខ្លួនជនសង្ស័យ៣នាក់ពីបទឆក់ត្រីខុសច្បាប់ Khmer News, Social News [ News ] - សាលាដំបូងខេត្តកំពង់ឆ្នាំងឃុំខ្លួនជនសង្ស័យ៣នាក់ពីបទឆក់ត្រីខុសច្បាប់ Khmer News, Social News](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-qZlKg2NvgZtcK3KroqHHlEz2DsAv8m8uCv67GFBO9jmy9I0d2RErnjCCp5LmslDvr_ah9fZafuubzEmiofRLRpZWeLZ0VaN-NfEBBXx0jw19fMMJJmd3dRmBDNXjgD6MP5FLON0cWX7-/s0/003.jpg)
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ ត្រូវសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ មិថុនា ២០១៤ នេះ ដោយចោទប្រកាន់ពីបទប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ១-ឈ្មោះជា រស្មី អាយុ២៥ឆ្នាំ, ២-ឈ្មោះប៉ិល បឿន អាយុ៣៣ឆ្នាំ និង៣-ឈ្មោះប្រាក់ ស៊ីលៀម អាយុ៣៨ឆ្នាំ ទាំង៣នាក់រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ លោកទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយលោកក៏បានដឹកនាំកម្លាំងសហគមន៍ធ្វើការពួនស្ទាក់ និងចាប់បានជនសង្ស័យទាំង៣នាក់ ខណៈកំពុងកាន់ឧបករណ៍ឆក់ត្រី ដែលជាវត្ថុតាងរួមមានអាំងវែរទ័រ១គ្រឿង, អាគុយ១គ្រឿង, ត្រីដែលឆក់បាន៣ក្បាល ហើយត្រូវបញ្ជូនពួកគេមកជំនាញរដ្ឋបាលជលផល ដើម្បីចាត់ការតាមផ្លូវច្បាប់។
------------
Source from: kohsantepheapdaily

Loading...
Loading...