សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​

​ក្រុង​ប៉ោយប៉ែត៖កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង៧​នាក់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៩ខែកញ្ញាឆ្នាំ​២០១៣

​ក្រុង​ប៉ោយប៉ែត ៖ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ៧​នាក់  កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ក្នុងផ្ទះ​ជួល​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​​ប៉ោ​យ​  ប៉ែត ក្រុង​ប៉ោយប៉ែត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿង​ខុសច្បាប់​។​

 

​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៧​នាក់​ដែល​កម្លាំង​របស់លោក​ធ្វើការ​ឃាត់ខ្លួន​នោះ​ ១.​ឈ្មោះ ម៉​ង បូរិទ្ធ ២.​ឈ្មោះ កាន់ វាសនា ៣.​ឈ្មោះ សុខ​សំណាង ៤.​ឈ្មោះ តាំង សុភ​ក្ត្រ័ ៥.​ឈ្មោះ មួន សំណាង ៦.​ឈ្មោះ ម៉ៅ ភា​រិ​ទ្ធ និង​ទី​៧​ឈ្មោះ យឹម តារា​ជនសង្ស័យ​ទាំង​៧​នាក់​នេះ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​ភាគច្រើន​ជា​កូន​អ្នកលក់​ឥ​វ៉ាន់​ផ្សារ​ថៃ​។

 

លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រុម​ក្មេង​ញៀន​ថ្នាំ​ទាំង​​៧នាក់​នេះ ត្រូវបាន​កម្លាំង នគរបាល​ធ្វើការ​ឃាត់ ខ្លួន​ជា​បន្តបន្ទាប់ ខ​ណះ​ពួកគេ​មាន​អាកា​រៈ​​ប្លែកៗ​គួរ​ឲ្យ​សង្ស័យ ទើប​សមត្ថកិច្ច​ចាប់​ឃាត់​សួរនាំ និង​ធ្វើការ​ពិនិត្យ​ទឹកនោម​ទើប​ដឹងថា​យុវជន​ទាំងនោះ​ញៀន​ថ្នាំ​ក៏​ឈានដល់​ការចាប់ខ្លួន​ពួកក្មេង ស្ទាវ​ទាំង​នោះបាន​រហូតដល់​៧​នាក់​តែម្តង​។​

 

​ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បានរៀបចំ​ក​សាង​សំណុំរឿង បញ្ជូនទៅ​ស្នងការ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​​កញ្ញា​ ឆ្នាំ​២០១៣​នេះ​ផងដែរ ៕ ​ដោយ ៖ ចិន្តា​

photo 2

 


Source from: watphnom-news.com

No comments:

Post a Comment