ក្រុមអ្នកជំនាញបានធ្វើការ ស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះ ទៅលើស្ត្រីជាច្រើនបានរកឃើញថា ពួកគេចូលចិត្តធ្វើខ្លួនឯង ឲ្យស្រវឹងសិន មុនពេលចាប់ផ្តើមរួមភេទ។ ក្នុងពេលកំពុងសួរ ទៅលើហេតុផល ពួកគេក៏និយាយថា វាអាចជួយឲ្យពួកគេ ចង់ប្រថុយសាកល្បង កាន់តែច្រើន និងបាត់បង់ ការទប់ស្កាត់អ្វីទាំងអស់។ អ្នកឯកទេស បានប្រាប់ឲ្យដឹងថា ស្ត្រីដែលខ្វះការទុកចិត្ត តែងតែស្វែងរកវិធី ជាច្រើនដើម្បីបង្កើន ការឲ្យតម្លៃទៅលើខ្លួនឯង កាន់តែច្រើនបន្ថែមទៀត។
ក្រៅពីការកាត់បន្ថយ ការដាក់កំហិត របស់មនុស្សម្នាក់ ជាតិស្រាក៏អាច កាត់បន្ថយការគ្រប់គ្រង ខ្លួនឯង និងបង្កើនឱកាស នៃការរួមភេទក្នុងយប់នោះ បានដែរ។ ប៉ុន្តែតើវាគឺជាការពិតមែនទេ? ស្ត្រីខ្លះប្រហែលជាយល់ស្រប ហើយខ្លះទៀត ក៏មានការងក់ក្បាល យល់ស្របតិចៗដែរ អំពីរឿងនេះ។ យោងទៅតាមការសិក្សាមួយ ទៅលើស្ត្រីជាង ៧៥ ភាគដែលចូលចិត្ត ផឹកស្រាឲ្យស្រវឹង មុនពេលរួមភេទបានឲ្យដឹងថា វាពិតជាភ្ញាក់ផ្អើលមែន ដែលមានស្ត្រីចំនួន ៦% មិនដែលរួមភេទ ក្នុងពេលស្រវឹងទេ ហើយក៏ជឿទៀតថា វាគឺជាការរួមភេទដ៏ល្អ។
ការស្រាវជ្រាវទៅលើ ការសង្កេតមួយទៀត ដែលធ្វើទៅលើស្ត្រីចំនួន ៣០០០ នាក់អាយុចាប់ពី ១៨ ទៅ ២៥ ឆ្នាំ ក៏មានលទ្ធផលដូចគ្នាដែរ។ អ្នកស្រាវជ្រាវាក៏បាន រកឃើញថា មានស្ត្រីប្រមាណ ១៤ ភាគរយដែលមិនអាច ឡើងគ្រែជាមួយដៃគូ របស់ពួកគេបានទេ បើគ្មានជាតិ ស្រាចូលខ្លួនសោះ។ ពួកគេភាគច្រើននិយាយថា ការផឹកស្រាគឺជារឿង សប្បាយមួយនៃការ ជួបគ្នារបស់ពួកគេ ហើយការរួមភេទក្នុងពេលនោះ ក៏ត្រូវតែធ្វើដើម្បីការ សប្បាយដូចគ្នាដែរ។
ការសិក្សាស្រដៀងគ្នាមួយទៀត បានរកឃើញថា ក្នុងកម្រិតធម្មតាមួយ ពួកគេរួមភេទជាមួយដៃគូ ៨នាក់ដែលក្នុងនោះមាន ៥ នាក់ស្ថិតក្រោម ឥទ្ធិពលរបស់ស្រា។ តាមការសិក្សាមួយនេះ រឿងដែលគួរឲ្យចាប់អារម្មណ៍ ត្រង់ថា មានពេលម្តង ឬពីរដង ដែលពួកគេសឹងតែ មិនបានចាំឈ្មោះ ដៃគូរួមភេទរបស់ពួកគេផង។ បើយោងទៅតាម ការសិក្សាក្នុងពេលស្រវឹង ស្ត្រីម្នាក់ក្នុងចំណោម ៦ នាក់ មិនមានទំនុកចិត្ត ក្នុងការដេកជាមួយមនុស្ស មិនស្គាល់មុខនោះទេ។ ពួកគេតែងតែបារម្ភថា ក្រែងមាននរណាផ្សេងទៀត តាមដានពួកគេ។ ឧទាហរណ៍ ស្ត្រីភាគច្រើន ភ័យខ្លាចអំពីរូបសម្បតិ្ត ក៏ដូចជាខ្លាញ់ក្នុងរាងកាយ របស់ពួកគេតែម្តង៕
ប្រភពពី វត្តភ្នំ
No comments:
Post a Comment