
ភ្លៀងមួយមេ បានបង្អុរមកស្រោចស្រពលើរាជធានីភ្នំពេញត្រឹមតែរយៈពេលកន្លះម៉ោង «៣០នាទី» នៅវេលាល្ងាចនេះ ធ្វើឲ្យបេះដូងនៃព្រះរាជាណាចក្រកម្ពុជាទី២ ចាប់ផ្តើមទទួលរងការលិចលង់ជាបណ្តើរៗហើយ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា គម្រោងអភិវឌ្ឍន៍ និងគម្រោងចំណាយសម្រាប់សាលារាជធានីភ្នំពេញ មានជាប់ឥតឈប់ឈរ ដូចជា ធ្វើផ្លូវ ជីកដាក់លូ ពុះច្រៀកផ្លូវ លុបបឹងអភិវឌ្ឍន៍បុរី… ។ល។ ប៉ុន្តែ រាជធានីភ្នំពេញដែលគេហៅថា ជាទីក្រុងគុជនេះ ត្រូវហុយដីទ្រលោមពេលខែប្រាំង និងលិចលង់ពេលរដូវភ្លៀងធ្លាក់សឹងជាប្រចាំរៀងរាល់ឆ្នាំ ទន្ទឹមគ្នានឹងការអភិវឌ្ឍគ្រប់វិស័យជាប្រចាំ និងចំណាយលុយជាតិ ជាញើសឈាមប្រជាពលរដ្ឋជាប្រចាំដែរ៕
Source from: www.dtn7.com
No comments:
Post a Comment