
នារយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយតាម Internet បានទម្លាយចេញនូវពាក្យចចាមអារាមថា តារាសម្តែងស្រីល្បីឈ្មោះ របស់ហុងកុងមួយរូបគឺនាង Linda Chung ដែលនៅស្រុកខ្មែរគេតែងនិយមហៅថា ជានាង «សំណាងល្អ» នោះ មានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅខុសប្រក្រតីរហូតដល់ថ្នាក់មានអីៗជាមួយមិត្តប្រុសគឺលោក Philip Ng ។
តារាសម្តែង Linda Chung ត្រូវបានគេដឹងថា មានទំនាក់ទំនងជាមួយលោក Philip Ng ចាប់ផ្តើមតាំងពីឆ្នាំ២០០៧ មកម្ល៉េះ គឺមានរយៈពេល៦ឆ្នាំ ហើយៗតែងបានបង្ហាញនូវការថតរូបរួមគ្នាជាញឹកញយដង។
ក្នុងពិធីសម្ពោធហាងទំនិញមួយកាលពីថ្ងៃពុធ ដើមសប្តាហ៍នេះ នាង Linda Chung អាយុ២៩ឆ្នាំ តែនៅរក្សាសម្រស់ដ៏ស្រស់ផូរផង់នោះ បានចេញមុខបដិសេធនូវពាក្យចចាមអារាមទាំងឡាយដែលថា មានអីៗខុសក្បួនជាមួយមិត្តប្រុស ប៉ុន្តែនាងបានបង្ហើបប្រាប់ឲ្យដឹងថា នាងពិតជាមានម្ចាស់ចិត្តក្នុងបេះដូងរួចហើយៗនាងមានគម្រោងចង់រៀបការនៅក្នុងអាយុ៣៣ឆ្នាំ ពោលគឺ៤ឆ្នាំខាងមុខ៕
Source from: www.dtn7.com
No comments:
Post a Comment