គណបក្សប្រឆាំង​ជ្រើស​រើសយក​ថ្ងៃទី​២៣​តុលា ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដាក់​ញត្តិ​ជូន UN

​នា​ថ្ងៃទី​២៨ខែកញ្ញាឆ្នាំ​២០១៣​នេះគណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​មួយ​ដោយ​ជូនដំណឹង​ថានៅ​ថ្ងៃទី​២៣ខែតុលាឆ្នាំ​២០១៣​ខាងមុខ

​នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​មួយ​ដោយ​ជូនដំណឹង​ថា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣​ខាងមុខ នឹងធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​វេលា​ម៉ោង​១៥​ដល់​ម៉ោង​១៨​ល្ងាច ដើម្បី​យក​ញត្តិ​ជូន​អង្គការសហប្រជាជាតិ​«UN»​និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា  ១៩៩១ តាមរយៈ​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ដែរថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​បាន​ជួបជុំគ្នា​នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ម្សិលមិញ​និង​បានសម្រេច​បន្ត​ការទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់ឆ្នោត តាមរយៈ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង​១៥​ដល់​ម៉ោង​១៨​ល្ងាច ដើម្បី​សម្រេច​លើ​គោលជំហរ​របស់​គណបក្ស​និង​ធ្វើ​ញត្តិ​ជូន​អង្គការសហប្រជាជាតិ​និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស  ២៣ តុលា ១៩៩១​។​

​សូម​រំលឹក​ជូន​ថា កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា ឬ​ហៅ​កាត់​ថា សន្និសីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ថ្ងៃ ២៣ តុលា ១៩៩១ មាន​ប្រទេស​ចំនួន​១៨​ជា​ភាគី​ហត្ថលេខី​«​មិន​គិត​កម្ពុជា​ជា​ម្ចាស់​ករណី​»​នៅ​ចំពោះមុខ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​៕​

239165660_n


Source from: www.dtn7.com

No comments:

Post a Comment