
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុរស២នាក់ និងស្ត្រីម្នាក់ ដែលបានប្រើជំនាញធ្វើចោរលួចប្រាក់ធនាគារABAនិងធនាគារ SBC នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៣នេះ បន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យមកកាន់តុលាការឲ្យចាត់ការតាមនីតិវិធី កាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ម្សិលមិញ។
ជនត្រូវចោទទាំង៣នាក់ដែលតុលាការសម្រេចឃុំខ្លួនពីបទលួចប្រាក់ធនាគារដោយប្រើបច្ចេកវិទ្យាបង្កើតក្រេឌីតកាត ដូចជា Visa Card និងMaster Card ដកប្រាក់ពីម៉ាស៊ីនATMនោះរួមមាន៖១-ឈ្មោះ ឡេង ស៊ុនគ្រី ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិកធនាគារកាណាឌីយ៉ា ,២-ឈ្មោះ យ៉េត សុភ័ត្រា ភេទស្រី អាយុ៣០ឆ្នាំ ជាបុគ្គលិកធនាគារ កាណាឌីយ៉ា និង ៣-ឈ្មោះ ស៊ន សៅនីន ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល។
ប្រភពព័ត៌មានមួយចំនួនបានបង្ហើបប្រាប់ឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់នោះ បានធ្វើសកម្មភាពលួចដកប្រាក់ចំនួនពី៣ទៅ៤ដង ក្នុងមួយសប្តាហ៍ពីម៉ាស៊ីនATM របស់ធនាគារABAនិងធនាគារSBC ដោយដកប្រាក់ម្តងៗក្នុងរង្វង់ប្រមាណពី១ម៉ឺនដុល្លារអាមេរិក ទៅ៥ម៉ឺនដុល្លារអាមេរិក ជាហេតុធ្វើឲ្យធនាគារបាត់បង់ទឹកប្រាក់អស់ចំនួនប្រមាណ២.៣០០.០០០ដុល្លារអាមេរិក និងត្រូវបានធនាគារស្រាវជ្រាវដឹងក៏ធ្វើការឃាត់ខ្លួនជនទាំងនោះប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌចាត់ការជាសមត្ថកិច្ច៕
Source from: www.dtn7.com
No comments:
Post a Comment