ល្បី​រឿងលោក តាក សារិទ្ធ ពូ​កែ​​រកស៊ី​​​ចង​​ការ​​លុយ​​ និង​​ប្រើ​​អំ​ណាច​​ទៅ​​ប្រ​មូល ផល​ប្រ​យោជន៍​​ពី​​ជំ​នួញ​​គ្រឿង​ញៀន គ្មាន​​នរ​ណា​​ហ៊ាន​​ហើប​មាត់​​ទេ​

​ខេ​ត្ត​ព្រះសីហនុ៖លោកតាកសារិទ្ធជា​​នា​យ​រង​​កា​រិ​យា​ល័យ​​ប្រ​ឆាំង​​បទ​ល្មើសនិង​​ត្រូវ​ជា​​ក្មួយ​​សំ​ណព្វ​ចិត្ត​​របស់លោក​ស្នង​ការ

​ខេ​ត្ត​ព្រះសីហនុ ៖ លោក តាក សារិទ្ធ ជា​​នា​យ​រង​​កា​រិ​យា​ល័យ​​ប្រ​ឆាំង​​បទ​ល្មើស និង​​ត្រូវ​ជា​​ក្មួយ​​សំ​ណព្វ​ចិត្ត​​របស់ លោក​ស្នង​ការ តាក វណ្ណ​​ថា កំពុង​​ប្រើ​​ឥ​ទ្ធិ​ពល​អំ​ណាច​​របស់​ខ្លួន ទៅ​​ប្រ​មូល​​ផល​ប្រ​យោជន៍​​ពី​​ជំ​នួញ​​គ្រឿង​ញៀន ហើយ​​មាន​​ព័ត៌​មាន​​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ គឺ​ទាក់ទិន​នឹង​ករណី​ដែល​លោក តាក សារិទ្ធ បាន​រកស៊ី​ចងការ​លុយ ឲ្យ​ក្រុម​អ្នករកស៊ី​ជួញដូរ​គ្រឿងញៀន ដើម្បី​សង​រំលស់​ប្រចាំខែ ដូចជា​គេ​ដើរ​រាប់​លុយ​តាម​ផ្សារ​អញ្ចឹង មិនដឹង​ជា​ថ្នាក់លើ​បានដឹង​រឿងនេះ​ឬក៏​អត់ ហើយ​នៅពេល​រឿងនេះ ត្រូវបាន​ទម្លាយ​ជា​សាធារណៈ គេ​រំពឹងទុក​ថា ថ្នាក់លើ​នឹងមិន​ព្រងើយកន្តើយ​នោះទេ​។​

 

​មន្ត្រីនគរបាល​មួយចំនួន​បានលើកឡើង​ថា លោក តាក សារិទ្ធ បាន​ប្រើ​ស្បែក​ជា​នគរបាល ដៃ​ម្ខាង​ធ្វើការ​បង្ក្រាប​បទល្មើស ហើយ​ដៃ​ម្ខាង​ទៀត ក៏​សកម្ម​ក្នុងការ​ប្រមូល​លុយ ពីបទ​ល្មើស​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន គ្មាន​នរណា​ហ៊ាន​ហើបមាត់​ទេ​។ ជាក់ស្តែង​ទីតាំង​ចែកចាយ គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ចំនួន ៥​កន្លែង​ធំៗ កំពុង​ធ្វើ​ចរាចរណ៍​គ្រឿងញៀន យ៉ាង​អនាធិបតេយ្យ ក៏​ព្រោះតែ​លោក តាក សារិទ្ធ បានផ្តល់​ភ្លើង​ខៀវ​ឲ្យ​ពួកគេ​ផងដែរ ព្រោះ​ក្រៅពី​ការប្រើ​ស្បែក​ជា នគរបាល​ទៅ​បង្ក្រាប​គ្រឿងញៀន ក៏​លោក តាក សារិទ្ធ មាន​ទំនាក់ទំនង​ល្អ ជាមួយ​មេ​ឈ្មួញ​រកស៊ី គ្រឿងញៀន​ធំៗ​មួយចំនួន​ផងដែរ​។​

 

​យោងតាម​ប្រភព​ដែល​ធ្លាយ​ចេញពី​ក្រោម​ក្លៀក​លោក តាក សារិទ្ធ បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ចែកចាយ​គ្រឿងញៀន មួយចំនួន​ធ្លាប់​ទំនាក់ទំនង​ពឹង​អាស្រ័យ សុំ​ចងការ​លុយ​ពី​លោក តាក សារិទ្ធ ហើយ​សង​រំលស់​ប្រចាំថ្ងៃ ដូច​គេ​រាប់​លុយ​នៅក្នុង​ផ្សារ​ត្រី​អញ្ចឹង ដូចជា​មេ​ឈ្មួញ​ចែកចាយ​គ្រឿងញៀន ជនជាតិ​យួន​ម្នាក់​ឈ្មោះ ឡុង ក៏បាន​ចងការ​លុយ ១​ម៉ឺន​ដុល្លារ​ពី​លោក តាក សារិទ្ធ ផងដែរ​។ គេ​មិន​ច្បាស់​ទេ​ថា តើ​រូបភាព​នៃ​ការ​ចងការ​លុយ​នេះ គ្រាន់តែ​ជាការ​បង្វែងដាន នៃ​អំពើ​សូកប៉ាន់​ដែល​ក្រុម​ឈ្មួញ រកស៊ី​ចែកចាយ​គ្រឿងញៀន​ទាំងនោះ ធ្វើឡើង​ដើម្បី​បន្លំ​ភ្នែក​មន្ត្រី​ដទៃទៀត ឬក៏​យ៉ាងណា​នោះទេ​។

ទីតាំង​នៃ​ការ​ចែកចាយ​គ្រឿងញៀន​ធំៗ ចំនួន ៥​កន្លែង​ដែល​ក្រុម​ឈ្មួញ កំពុងតែ​ធ្វើ​ដោយ​រលូន​ល្អ និង​ត្រជាក់ចិត្ត​នោះ មាននៅ​ចំណុច​ភ្នំ​ខៀវ តំបន់​ឧតុនិយម តំបន់​ភូមិ​ថ្មី តំបន់​ក្រោយ​សណ្ឋាគារ អូ​គី​ណា​វ៉ា និង​តំបន់​កោះរ៉ុង ដែល​ទីតាំង​ទាំង ៥​ន្លែ​ង​នេះ មាន​មេ​ឈ្មួញ​គ្រឿងញៀន​ឈរជើង តាម​តំបន់​នីមួយៗ ហើយក៏​ត្រូវ​ជាប់​កាតព្វកិច្ច បង់លុយ​ប្រចាំខែ ប្រចាំថ្ងៃ​ឲ្យ​លោក តាក សារិទ្ធ ដែល​ក្នុង​មួយកន្លែងៗ មាន​ចំនួន​រាប់ពាន់​ដុល្លារ​។ គេ​មិន​ច្បាស់​ថា តើ​ផលប្រយោជន៍​ដែល​លោក តាក សារិទ្ធ ប្រមូលបាន​ត្រូវបាន​បែងចែក ទៅ​ថ្នាក់លើ​ណាខ្លះ​ទេ ទើប​មិនដែល​មានការ ដាក់ពិន័យ​លើ​លោក តាក សារិទ្ធ​។​

ជា​រៀងរាល់​យប់​គេ​សង្កេតឃើញ​លោក តាក សារិទ្ធ ដឹកនាំ​កម្លាំង​នគរបាល​ចំនួន ៦​នាក់ ចេញ​ល្បាត​ក្នុង​រូបភាព​តាមដាន និង​បង្ក្រាប​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន ប៉ុន្តែ​មែនទែនទៅ មិនដែល​ឃើញ​មាន​ស្នាដៃ​អ្វី​ទេ គឺ​សកម្ម​បំផុត​ក្នុង​ការដឹកនាំ​កម្លាំង ចុះទៅ​ប្រមូល​លុយ​ប្រចាំខែ និង​កោសរូស​ឈ្មួញ​មួយចំនួន ដែល​មិនទាន់​បង់លុយ ឲ្យ​ចូលខ្លួន​មក​បង់លុយ​តាម​ការកំណត់​។ បើ​មិន​ដូច្នេះ​ទេ ត្រូវ​លោក តាក សារិទ្ធ បញ្ជា​ឲ្យ​កូនចៅ​ចាប់​យកទៅ​គោះ​លុយ ហើយ​ដោះលែង​ស្ងាត់ៗ ប៉ុន្តែ​សម្រាប់​ទីតាំង​ចែកចាយ គ្រឿងញៀន​ដែល​បាន​បង់លុយ​រួចហើយនោះ គេ​មិនដែល​ឃើញ​លោក តាក សារិទ្ធ ទៅ​ក្បែរ​ទេ​៕

Wat Tak Sarith


Source from: watphnom-news.com

No comments:

Post a Comment