គណបក្សប្រឆាំង​ស្នើសុំ​ឲ្យ​មានការ​ពន្យារពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៣

​នៅ​ថ្ងៃទី​០១ខែតុលាឆ្នាំ​២០១៣​នេះគណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយទាមទារ​ឲ្យ​មានការ​លើក​ពេល​ឬ​ពន្យារពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានកំណត់​ធ្វើ​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​២០ខែតុលា

​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ ទាមទារ​ឲ្យ​មានការ​លើក​ពេល​ឬ​ពន្យារពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត  បានកំណត់​ធ្វើ​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣​។​

​ការទាមទារ​ឲ្យ​មានការ​ពន្យារពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ហេតុផល​ថា គណបក្ស​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ស៊ីជម្រៅ​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​ដែល​គណបក្សនយោបាយ​ទាំងពីរ​«​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​» ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ត្រូវ​ពិភាក្សាគ្នា​ក្នុងពេល​ខាងមុខ និង​ពេលវេលា​នេះ​ជា​រដូវវស្សា​ហើយ​ជាក់ស្តែង​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ផង​។​

​សូមបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣​កន្លងមក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១​ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣៕​

72146319_n

09-01-13


Source from: www.dtn7.com

No comments:

Post a Comment