
ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាមុខសញ្ញាចាស់ លក់ចែកចាយថ្នាំញៀន ត្រូវបានកម្លាំង នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនតាមផ្លូវ ពេលកំពុងធ្វើដំណើរ ត្រឡប់មកពីស្រុកម៉ាឡៃដោយឆែកឆេររកឃើញ ថ្នាំញៀនប្រភេទ យ៉ាម៉ាចំនួន ១២ គ្រាប់ កាលពីម៉ោង ១៧និង២០ នាតីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិអូរល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូនខេត្តបាត់ដំបង។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡែន ភារក្ស អាយុ ២០ ឆ្នាំមានទីលំនៅ ក្នុងភូមិកើតហេតុ បានសារភាពថា ខ្លួនធ្លាប់លក់ចែកចាយ និងប្រើប្រាស់រយៈពេល ២ ឆ្នាំមកហើយ ពេលត្រឡប់ពីទិញថ្នាំ នៅស្រុកម៉ាឡៃវិញ ក៏ត្រូវសមត្ថកិច្ច ស្ទាក់ឆែកឆេរ រកឃើញភស្តុតាងតែម្តង។ សមត្ថកិច្ចបានតាមដាន សកម្មភាពជនសង្ស័យ ពេលចេញពីផ្ទះ និងពេលចូលផ្ទះហើយក៏ស្ទាក់ឆែកឆេរ រកឃើញថ្នាំញៀន។
បច្ចុប្បន្នឈ្មោះ ឡែន ភារក្ស និងថ្នាំញៀនយ៉ាម៉ាចំនួន ១២ គ្រាប់ត្រូវបាន កសាងសំណុំរឿង ពីបទកាន់កាប់រក្សា គ្រឿងញៀនខុសច្បាប់ និងលក់ចែកចាយ បញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com
No comments:
Post a Comment