ល្ងាច​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ (​មាន​វីដេអូ​)

នៅ​ថ្ងៃអាទិត្យ​ទី​០៦ខែតុលាឆ្នាំ​២០១៣​នេះចាប់ពី​វេលា​ម៉ោង​១៥​រសៀល​រហូតដល់​ម៉ោង​១៨​ល្ងាចគណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យជិត​វត្តភ្នំរាជធានី​ភ្នំពេញ

នៅ​ថ្ងៃអាទិត្យ​ទី​០៦ ខែតុលា ឆ្នាំ​២០១៣​នេះ ចាប់ពី​វេលា​ម៉ោង​១៥​រសៀល​រហូតដល់​ម៉ោង​១៨​ល្ងាច គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ ជិត​វត្តភ្នំ រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មានការ​ផ្តល់យោបល់​លើ​ការសម្រេច​អំពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងការ​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​ ​

កម្មវិធី​សមាជ​មហាជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​សារៈសំខាន់​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​ថ្មីៗ​នេះ​នឹង​ឋិត​នៅក្រោម​អធិបតីភាព​របស់ ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា ជា​ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​៕​

cnrp-1


Source from: www.dtn7.com

No comments:

Post a Comment