
នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្ងៃម្សិលមិញ តារាសម្តែងនិងជាពិធីការិនី គង់ វង្សយ៉ាទី ក៏បានទៅវត្តអារាមជាមួយក្រុមគ្រួសាររបស់នាង ដូចពុទ្ធសាសនិកជនដទៃទៀតដែរ ប៉ុន្តែតារាខ្មែររូបនេះមិនបានបញ្ជាក់ប្រាប់ថា នាងទៅវត្តណាមួយនោះទេ។
សកម្មភាពទៅវត្តធ្វើបុណ្យដាក់ទានរបស់តារា គង់ វង្សយ៉ាទី នាងបានPost រូបថតរបស់នាងកំពុងរាប់បាត្រក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារនៅក្នុងPage របស់នាងនៃបណ្តាញសង្គមFacebook ដោយនាងពាក់អាវវាលក្លៀកបង្ហាញរូបភាពសិចស៊ី បញ្ចេញសាច់ដើមដៃសខ្ចីខុសប្លែកពីស្ត្រីផ្សេងៗទៀតដែលមានវត្តមាននៅទីនោះ។
ក្រោយពេលPost រូបថតនាងដោយបញ្ចេញអាវវាលក្លៀកសិចស៊ី នាពេលរាប់បាត្របុណ្យភ្ជុំបិណ្ឌឆ្នាំនេះក្នុងFacebook រួចមក មានអ្នកលេងFacebook បានComment ចំនួនជាង៣០ ក្នុងនោះចំនួន២៨Comments បានធ្វើការរិះគន់ទៅលើការស្លៀកពាក់មិនសូវសមរម្យរបស់នាងក្នុងនាមជាតារាខ្មែរពេលទៅធ្វើបុណ្យទាននៅវត្តអារាម។
គួររម្លឹកជូនដែរថា តារាគង់ វង្សយ៉ាទី ធ្លាប់កើតមានរឿងរ៉ាវល្បីល្បាញក្នុងបណ្តាញសង្គមFacebook រួមម្តងមកហើយទាក់ទងនឹងការPost នូវរូបភាពខ្លួនប្រាណរបស់នាងដែលគ្មានពាក់អាវទ្រនាប់។
ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាតារាបម្រើការងារក្នុងវិស័យសិល្បៈគួរតែធ្វើជាគំរូដល់មហាជនក្នុងការស្លៀកពាក់និងអត្តចរិត ឫកពាឲ្យល្អប្រពៃសមស្របតាមប្រពៃណីវប្បធម៌ល្អផូរផង់របស់ខ្មែរ ប្រសើរជាងចង់ល្បីដោយសារបង្កើតនូវរឿងអាស្រូវ៕
Source from: www.dtn7.com