មន្ត្រី​ក្រសួង​អប់រំ​លួច​សាហា​យ​ស្មន់​ជាមួយ​ប្រពន្ធ​គេ​ ប្តី​គេ​ទាន់​លោត​តាម​បង្អួច​ពី​ជាន់​ទី​៤​អគារ​ខុន​ដូ​ធ្លាក់​មក​ដី​ស្លាប់​

​មានរឿង​ភ្ញាក់ផ្អើល​មួយ​ដែល​ប្រធាន​មន្ទីរ​អប់រំ​និង​បណ្តុះបណ្តាល​នៃ​ខេត្ត​អាន​ហ៊ុយ​ប្រទេស​ចិន​ម្នាក់​បាន​ទៅ​លប​លួច​សាហា​យ​ស្មន់​ជាមួយ​ប្រពន្ធ​គេ​ដែល​មានមុខរ​បរជា​អ្នកគ្រូ​ហើយ​ត្រូវ​បាន​ប្តី​គេ​មក​ទាន់​ក៏​សម្រេចចិត្ត​លោត​តាម​បង្អួច​គេចខ្លួន​ពី​ជាន់​ទី​៤​នៃ​អគារ​ខុន​ដូ​ធ្លាក់​មក​ដី​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​

​មានរឿង​ភ្ញាក់ផ្អើល​មួយ​ដែល​ប្រធាន​មន្ទីរ​អប់រំ​ និង​បណ្តុះបណ្តាល​នៃ​ខេត្ត​អាន​ហ៊ុយ​ ប្រទេស​ចិន​ ម្នាក់​បាន​ទៅ​លប​លួច​សាហា​យ​ស្មន់​ជាមួយ​ប្រពន្ធ​គេ​ ដែល​មានមុខរ​បរជា​អ្នកគ្រូ​ ហើយ​ត្រូវ​បាន​ប្តី​គេ​មក​ទាន់​ ក៏​សម្រេចចិត្ត​លោត​តាម​បង្អួច​គេចខ្លួន​ពី​ជាន់​ទី​៤​នៃ​អគារ​ខុន​ដូ​ធ្លាក់​មក​ដី​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​

សាក្សី​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខុន​ដូ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​យក​មក​ផ្សព្វផ្សាយ​តាម​សារព័៍ត៌មាន​ក្នុងស្រុក​របស់​ចិន​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ពួក​គាត់​កំពុង​មើល​ទូរទស្សន៍​ ស្រាប់តែ​ឮ​សូរ​សំឡេង​ខ្លាំង​មួយ​ ក៏​អើត​មើល​តាម​បង្អួច​ឃើញ​បុរស​ម្នាក់​ដេក​ស្តូក​នៅ​លើ​ដី​ ហើយ​នាំ​គ្នា​ស្មានថា​ជា​ចោរ​ ។​ មួយសន្ទុះ​ក្រោយមក​ ក៏​បានឃើញ​ភ្នាក់ងារ​ប៉ូលិស​មក​ដល់​កន្លែង​កើតហេតុ​ និង​បាន​នាំ​ខ្លួន​អ្នកគ្រូ​ម្នាក់​នោះ​ទៅ​ស្នាក់​ការ​ប៉ូលិស​តែ​ម្តង​ ធ្វើ​ឲ្យ​អ្នកស្រុក​កាត់​យល់​ថា​ បុរស​ដែល​ដេក​ស្តូក​លើ​ដី​នោះ​អាច​ជា​ចោរ​មែន​ តែ​មិនមែន​ចោរលួច​ទ្រព្យសម្បត្តិ​អ្វី​ទេ​ គឺជា​ចោរ​លួចប្រពន្ធគេ​ ។​ ​

បុរស​ដែល​ជា​ស្វាមី​របស់​អ្នកគ្រូ​ផិតក្បត់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ពេល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ​មុន​ពេលវេលា​ដោយ​ចៃដន្យ​ ខុស​សព្វមួយដង​ ក៏​ស្រាប់តែ​ឃើញ​ទ្វារ​បិទ​ចាក់សោ​ពី​ខាងក្នុង​ ។​ គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ឲ្យ​ជួយ​មក​បើកទ្វារ​ ។​ លុះ​រយៈពេល​ប្រមាណ​១០​នាទី​ក្រោយមក​ ទើប​ទ្វារ​របើក​ឡើង​ ដោយ​ប្រពន្ធ​គាត់​ជា​អ្នក​ចេញ​មក​បើកទ្វារ​ ស្រាប់តែ​ភ្លាម​នោះ​ឮ​សំឡេង​លាន់​ខ្លាំង​មួយ​នៅ​ខាងក្រោយ​ផ្ទះ​ ខណៈ​ដែល​ប្រពន្ធ​របស់​គាត់​ក៏​បាន​សម្តែង​នូវ​អារម្មណ៍​មិន​នឹងន​ក្នុង​ខ្លួន​ឡើយ​ ។​ ​

ប្រជាពលរដ្ឋ​អ្នក​រស់​ក្បែរ​ខាង​ និង​បណ្តា​អ្នកលេង​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ បាន​សម្តែង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ត្រី​ដែល​ជា​អ្នកគ្រូ​ មាន​ប្តី​ត្រឹមត្រូវ​ ស្របច្បាប់​ និង​ជា​អ្នក​អប់រំ​គេ​ បែរជា​លួច​មាន​សាហា​យ​ស្មន់​ជាមួយ​ប្រធាន​មន្ទីរ​អប់រំ​ដល់​ក្នុងផ្ទះ​របស់​ខ្លួន​ទៅ​វិញ​ ៕​

Chianes1 China-1


Source from: www.dtn7.com

No comments:

Post a Comment