ថៅកែ​ហាង​នំ​ឡាយ​គាង​ហួរ​បង្ខាំង​កម្មករ​ជា​អនីតិជន​ទាំង​បំពាន​ច្បាប់​ តែ​អាជ្ញាធរ​មូលដ្ឋាន​ចាត់​ទុក​ថា​ជា​រឿង​តូចតាច

​យ៉ាង​ហោច​ណាស់​មាន​កម្មករ​កម្មការិនី​ចំនួន​៥​នាក់​ដែល​ក្នុង​នោះ​មាន​អនីតិជន​ចំនួន​៣​នាក់់​ផង​ត្រូវ​បាន​ថៅកែ​ហាង​នំ​មួយ​មាន​យីហោ​ឈ្មោះ​ឡាយ​គាង​ហួរ​បង្ខាំង​ចាក់សោ​នៅ​ក្នុង​ហាង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​

​យ៉ាង​ហោច​ណាស់​មាន​កម្មករ​ កម្មការិនី​ចំនួន​៥​នាក់​ ដែល​ក្នុង​នោះ​មាន​អនីតិជន​ចំនួន​៣​នាក់់​ផង​ ត្រូវ​បាន​ថៅកែ​ហាង​នំ​មួយ​មាន​យីហោ​ឈ្មោះ​ ឡាយ​ គាង​ហួរ​ បង្ខាំង​ចាក់សោ​នៅ​ក្នុង​ហាង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ ខណៈ​ដែល​ពួក​គេ​ជា​កម្មករ​ កម្មការិនី​ទាំងនោះ​លែង​ស៊ូ​ទ្រាំង​បម្រើ​ការងារ​តទៅ​ទៀត​បាន​ ទោះបីជា​កម្មករ​ជា​ជន​រង​គ្រោះ​ស្រែកយំ​អង្វរករ​យ៉ាងណា​ក៏​ដោយ​ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ ។​

ហាង​នំ​យីហោ​ ឡាយ​ គាង​ហួរ​ ដែល​បាន​បង្ខាំង​កម្មករ​ កម្មការិនី​តាម​វិធី​ចាក់សោ​មិន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ដល់​ម៉ោង​ប្រមាណ​១៥​និង​៣០​នាទី​រសៀល​ នា​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៣​ម្សិលមិញ​ មាន​ទីតាំង​ឋិត​នៅ​ក្នុងផ្ទះ​វិឡា​មួយ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ ​

ជន​រង​គ្រោះ​ដែល​ជា​កម្មករ​ កម្មការិនី​នៅ​ក្នុង​ហេតុការណ៍​បង្ខាំង​មនុស្ស​ខុសច្បាប់​ រួម​ជាមួយនឹង​ការ​គំរាមកំហែង​នោះ​ រួម​មាន​ ៖​ ១-​ឈ្មោះ​ អាត​ ឡូត​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​,​ ២-​ឈ្មោះ​ អ៊ុំ​ ណា​វី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​,​ ៣-​ឈ្មោះ​ អាត​ អុង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​,​ ៤-​ឈ្មោះ​ ស្រី​ ឃី​ស​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ និង​៥-​ឈ្មោះ​ សួ​ស​ ស្រី​ណាត​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ ដោយ​ពួក​គេ​ទាំងអស់​គ្នា​មាន​ទីលំនៅ​ភូមិ​អូរ​ឈើទាល​ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ​ ខេត្តកំពង់ចាម​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​នាំ​គ្នា​មក​ធ្វើការ​នៅ​ហាង​នំ​នេះ​អស់​រយៈពេល​០៦​ថ្ងៃ​មក​ហើយៗ​ពួក​គេ​ត្រូវ​បាន​ថៅកែ​ហាង​នំ​បង្ខំ​ឲ្យ​ធ្វើការ​គ្មាន​ពេល​សម្រាក​ ចាប់តាំងពី​ម៉ោង​០៦​ព្រឹក​ រហូត​ដល់​ម៉ោង​១៨​ល្ងាច​ ធ្វើ់​ឲ្យ​ពួក​គេ​លែង​ស៊ូទ្រាំ​បាន​តទៅ​ទៀត​ ទើប​សុំ​ឈប់​ធ្វើការ​ដើម្បី​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ ប៉ុន្តែ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ហា​នំ​មិន​អនុញ្ញាត​ និង​ចាក់សោ​បង្ខាំង​ពួក​គេ​មិន​ឲ្យ​ចេញ​ក្រៅ​ឡើយ​ ។

​ក្រុម​ជន​រង​គ្រោះ​ទាំងនោះ​បាន​បញ្ជាក់​ថា​ ដោយ​អ្នកគ្រប់គ្រង​ហាង​នំ​នេះ​ចាក់សោ​បង្ខាំង​ពួក​គេ​ដូច្នេះ​ ទើប​ពួក​គេ​លួច​ទូរស័ព្ទ​ប្រាប់​ទៅ​បងប្អូន​ឯ​ស្រុក​កំណើត​ឲ្យ​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​រំដោះ​ចេញពី​ហាង​ រួច​ហើយ​ក៏​មាន​ដំណោះស្រាយ​នៅ​ថ្ងៃ​ល្ងាចម្សិលមិញ​ ។​ ក្រុម​ជន​រង​គ្រោះ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ នៅ​មាន​កម្មករ​ក្មេងៗ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ថៅកែ​ហាង​នំ​នេះ​បង្ខាំង​ឲ្យ​ធ្វើការ​លើស​ម៉ោង​ ប៉ុន្តែ​ពួក​គេ​គ្មាន​ឱកាស​បាន​ចេញ​រួច​ ដ្បិត​មាន​អ្នក​ចាក់សោ​ការពារ​ផង​ និង​គំរាមកំហែង​ផង​ ។​ ​

ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​ករណី​ថៅកែ​ហាង​នំ​យីហោ​ ឡាយ​ គាង​ហួរ​ ប្រើប្រាស់​កម្លាំង​ពលកម្ម​ជា​កម្មករ​មិន​គ្រប់​អាយុ​"​អនីតិជន​"​ និង​បង្ខាំង​មនុស្ស​នោះ​ គឺ​នៅ​ត្រង់​ថា​ ពេល​លោក​ ម៉ៅ​ សា​វឿ​ន​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ មក​ចុះ​ជួយ​អន្តរាគមន៍​តាម​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បែរជា​មិន​បាន​ធ្វើ​កំណត់ហេតុ​លើ​ការ​អនុញ្ញាត​ចាក់សោ​ពី​អ្នកគ្រប់គ្រង​ហាង​នំ​ ឡាយ​ គាង​ហួរ​ ឲ្យ​កម្មករ​ទៅ​ផ្ទះ​វិញ​ បាន​ប្តឹង​ប្រឆាំង​ថៅកែ​ហាង​នំ​នេះ​ទេ​ ដោយ​អះអាង​ថា​ ជា​រឿង​តូចតាច​ "Sic!"​ ។​

​ដោយឡែក​ កូនប្រុស​របស់​ថៅកែ​ហាង​នំ​ ឡាយ​ គាង​ហួរ​ បាន​បោះពាក្យ​សម្តី​នា​ពេល​កើតហេតុ​នោះ​ថា​ "​ហាង​នំ​របស់​គេ​មិន​អង្វរ​ដល់​អ្នក​រាល់គ្នា​ឲ្យ​មក​ធ្វើការ​ទេ​ ហើយ​ក៏​មិន​បង្ខាំង​មនុស្ស​ខុសច្បាប់​អី​ដែរ​ គ្រាន់តែ​ចាក់សោ​មិន​ឲ្យ​ចេញ​ទៅ​ផ្ទះ​ប៉ុណ្ណោះ​"​ ៕​  Lay-Keanghour-3Lay-Keanghou-6rLay-Keanghour-4


Source from: www.dtn7.com

No comments:

Post a Comment