ប៉ូលិស​សេត​វិមានបាញ់​ស្ត្រី​ម្នាក់​ស្លាប់​ បន្សល់ទុក​កូនក្មេង​ស្រី​អាយុប្រមាណ​១​ឆ្នាំ​ ក្នុង​រថយន្ត​ (មានវីដេអូ)

ស្ត្រី​ម្នាក់​អាយុប្រមាណ​៣៤​ឆ្នាំមានមុខរ​បរជា​ពេទ្យធ្មេញត្រូវបាន​ប៉ូលិស​ការពារ​សេត​វិមានសហរដ្ឋអាមេរិកបាញ់សម្លាប់​កាលពី​វេលា​ល្ងាច​ថ្ងៃទី​០៣ខែតុលាឆ្នាំ​២០១៣«​ម៉ោង​នៅ​សហរដ្ឋអាមេរិក​»​បន្ទាប់ពី​ក្រុមប៉ូលិស​បានធ្វើការ​ឡោមព័ទ្ធ

ស្ត្រី​ម្នាក់​អាយុប្រមាណ​៣៤​ឆ្នាំ មានមុខរ​បរជា​ពេទ្យធ្មេញ ត្រូវបាន​ប៉ូលិស​ការពារ​សេត​វិមាន សហរដ្ឋអាមេរិក បាញ់សម្លាប់​កាលពី​វេលា​ល្ងាច​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៣«​ម៉ោង​នៅ​សហរដ្ឋអាមេរិក​»​បន្ទាប់ពី​ក្រុមប៉ូលិស​បានធ្វើការ​ឡោមព័ទ្ធ និង​បើករថយន្ត​ដេញតាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​ចន្លោះ​សេត​វិមាន​និង​វិមាន​រដ្ឋសភា ព្រមទាំង​បើក​បំ​បុក​ទៅលើ​រថយន្ត​ស្ត្រី​រូបនោះ។​

បណ្តាញ​ព័ត៌មាន​បរទេស​បាន​រាយ​ការណ៍​ឲ្យ​ដឹងថា មូ​លេ​ហ​តុ​ដែល​នាំ​ឲ្យ​កើតមាន​នូវ​ករណីនេះ គឺ​បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿង​មានបំណង​បុក​ចូល​របាំង​សន្តិសុខ​ការពារ​សេត​វិមាន ដែល​បាន​បិទទ្វារ​ចាប់តាំងពី​ថ្ងៃទី​០១ ខែតុលា មក ខណៈពេល​សភា​សហរដ្ឋ​អាមេរិក​មិនទាន់មាន​ការឯកភាព​លើ​ការអនុម័ត​ថវិកា​សម្រាប់​រាជរដ្ឋាភិបាល​។​ក្រោយមក ក្រុមប៉ូលិស​ក៏បាន​បើករថយន្ត​ដេញតាម តែ​រថយន្ត​របស់​ស្ត្រី​នោះ​ព្យាយាម​បើក​គេចខ្លួន​ទើប​ឈានដល់​ដំណាក់កាល​ប៉ូលិស​ប្រើ​រថយន្ត​តាម​ប្រមាញ់​វីវក់​ពេញ​តាម​ដងផ្លូវ​នានា​តែម្តង​។​

ប៉ូលិស​បាន​រាយការណ៍​ឲ្យ​ដឹងថា រថយន្ត​ស្ត្រី​រូបនោះ​ត្រូវ​កម្លាំង​ប៉ូលិស​តាម​ទាន់​និង​បើ​កបំ​បុក ខណៈ​ក្នុង​រថយន្ត​សង្ស័យ​នោះ​ឃើញ​មាន​កុមារី​អាយុប្រមាណ​១​ឆ្នាំ​ម្នាក់​ផង ប៉ុន្តែ​ក្មេង​តូច​នោះ​មិន​ទទួល​រងរបួស​អ្វី​ទេ រីឯ​ស្ត្រី​ជា​ម្តាយ​ត្រូវបាន​បាញ់សម្លាប់ និង​កងកម្លាំង​ប៉ូលិស​មួយចំនួន​ក៏​រងរបួស​ផងដែរ​។​

លោកស្រី Cathy Lanier អធិការ​ប៉ូលិស​ក្រុង​បាន​ឲ្យ​ដឹងថា មធ្យោបាយ​ជាច្រើន​ត្រូវបាន​បុក និង​មានបំណង​រំលោភ​ទៅលើ​ខ្សែក្រវាត់​ការពារ​សុវត្ថិភាព​ចំនួន​២​របស់​សេត​វិមាន​ដោយ​ស្ត្រី​រូបនោះ ប៉ុន្តែ​ឥឡូវ​នាង​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​៕​

20131004-chase


Source from: www.dtn7.com

No comments:

Post a Comment