
ភ្លៀងបានបង្អុរមកស្រោចស្រពលើរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានិងជាទីក្រុងគុជសម័យរាជាណាចក្រកម្ពុជាទី២អស់រយៈពេលប្រមាណ១ម៉ោងនៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៣នេះ បណ្តាលឲ្យផ្នែកខ្លះនៃរាជធានីភ្នំពេញទទួលរងការជន់លិចលង់គួរឲ្យចាប់អារម្មណ៍។
តាមការកត់សម្គាល់បានបង្ហាញថា រាជធានីភ្នំពេញបច្ចុប្បន្នអាចនឹងទទួលរងការជន់លិចលង់នៅផ្នែកខ្លះពេលដែលមានភ្លៀងធ្លាក់ត្រឹមតែរយៈពេលប្រមាណកន្លះម៉ោង«៣០នាទី»ប៉ុណ្ណោះ មិនចាំបាច់ដល់រយៈពេល១ម៉ោង«៦០នាទី» នោះឡើយ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ប្រព័ន្ធលូបង្ហូរទឹកនៅក្នុងរាជធានីភ្នំពេញ ធ្វើជាប់ឥតឈប់ឈរ និងប្រព័ន្ធលូទឹកនៅតំបន់បុរីសាងសង់ថ្មីខ្លះ ស្ថាបនាដោយខ្វះបច្ចេកទេស គួបផ្សំជាពិសេស ការលុបបឹងស្តុកទឹកធំៗជាច្រើនដើម្បីជួលឬលក់ទៅឲ្យក្រុមហ៊ុនឯកជនបានប្រាក់រាប់លានដុល្លារអាមេរិក ក្រោមពាក្យថា «អភិវឌ្ឍន៍»ដូចជាបឹងកក់ បឹងទំពុន បឹងពោងពាយ បឹងស្នោ…។ល។ ជាហេតុធ្វើឲ្យទឹកចាល់ជន់នៅកណ្តាលរាជធានីភ្នំពេញតែម្តងពេលមានភ្លៀងធ្លាក់ខ្លាំងទោះក្នុងរយៈពេលខ្លីក៏ដោយ៕
Source from: www.dtn7.com
No comments:
Post a Comment