
ចិន៖ រឿងបុរសចិន ម្នាក់កាត់លិង្គខ្លួនឯង ព្រោះតែតូចចិត្តរក មិត្តស្រី មិនបានមិនទាន់ ស្ងប់ផងឥឡូវនេះ មានរឿង គួរឲ្យអស់សំណើច មួយទៀតហើយ គឺនៅស្រុកចិនដែរ ដោយបុរសម្នាក់ទៀត សម្រេចចិត្តកាត់លិង្គចោល ព្រោះ តែប្រពន្ធ ដាក់លក្ខខណ្ឌ ឲ្យរួមភេទ បានតែម្តងគត់ ក្នុង១ឆ្នាំ។
រឿងដោយសារតែ មិនអាចរកប្រាក់បាន គ្រប់គ្រាន់សម្រាប់ ទិញផ្ទះរស់នៅដោយ សុខសាន្ដ និងមានពេលវេលា គ្រប់គ្រាន់ សម្រាប់ស្និទ្ធស្នាល គ្មានអ្នកណារំខាន ស្ដ្រីដែលជាភរិយា បានដាក់ច្បាប់ហាម ស្វាមីរួមរ័កដោយ អនុញ្ញាត ឱ្យតែម្ដង ប៉ុណ្ណោះ ក្នុង១ឆ្នាំ ។ បើមានផ្ទះនៅចង់ បានពេលណាក៏បាន ។
ពេលកន្លង មកថ្មីៗ ប្រិយមិត្ដអ្នកអាន តាមប្រព័ន្ធ Online មានភាពភ្ញាក់ ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញ បុរស ជនជាតិចិនម្នាក់នៅក្នុងក្រុង Suzhu ភាគខាងកើតប្រទេសចិន បានសម្រេច កាត់លិង្គចោលដោយខ្លួនឯង ដោយ សារប្រពន្ធដាក់លក្ខខណ្ឌ ហួសហេតុពេក ១ឆ្នាំ ទើបបានស្គាល់ម្ដង ។
មូលហេតុ បណ្ដាលឱ្យមានរឿងរ៉ាវ ខាងលើកើតឡើង គឺដោយសារតែបុរស វ័យ៣៨ឆ្នាំ មិនអាចរកប្រាក់ ចំណូល បាន គ្រប់គ្រាន់ក្នុងការ ដោះស្រាយជីវភាព គ្រួសារ ពិសេសរកលុយ ទិញផ្ទះផ្ទាល់ខ្លួន។ បុរសជាប្ដីរកប្រាក់ បាន តែ៣២៦ដុល្លារ ប៉ុណ្ណោះ ក្នុង១ខែ ។ បុរសជាប្ដីបានឱ្យដឹង ថា ជាមួយប្រាក់បៀវត្សរ៍ទាបគាត់មិន អាចចំណាយ គ្រប់គ្រាន់សម្រាប់ ការហូប ចុកប្រចាំថ្ងៃ និងសន្សំសំចៃសម្រាប់ទិញ ផ្ទះនោះឡើយ ។
ការរស់នៅរបស់២នាក់ ប្ដីប្រពន្ធខាង លើមិនចុះសម្រុងគ្នា តែងតែឈ្លោះ ប្រកែគ្នាជាញឹកញាប់។ ចំណុចបណ្ដាល ឱ្យឈ្លោះប្រកែកគ្នានោះ គឺប្រពន្ធបាន ដាក់លក្ខខណ្ឌថា បើមិនអាចរកប្រាក់ទិញ ផ្ទះបានទេនោះគឺមានឱកាស ស្និទ្ធស្នាល បានតែម្ដងប៉ុណ្ណោះ ក្នុង១ឆ្នាំ ។
រាល់ពេល ឈ្លោះប្រកែគ្នាស្ដ្រីជាប្រពន្ធ តែងតែលើកឡើង នូវភាពខ្វះការរាប់រង ផ្ដល់ភាពសុខសាន្ដដល់គ្រួសារ ពិសេស មិនអាចរកប្រាក់ គ្រប់គ្រាន់ បានធ្វើឱ្យ បុរសវ័យ៣៨ឆ្នាំ បង្ហាញការតូចចិត្ដយ៉ាង ខ្លាំង ក៏សម្រេចយកកាំ បិតកាត់លិង្គចោល តែម្ដង ។ ប៉ុន្ដែជាភ័ព្វសំណាង អ្នកជិត ខាងបានបញ្ជូនទៅកាន់ មន្ទីរពេទ្យទាន់ ពេលវេលា មិន ប៉ះពាល់ដល់អាយុជីវិត។ ប៉ុន្ដែក្រុមគ្រូពេទ្យព្រួយបារម្ភពីលទ្ធភាព បន្ដពូជរបស់គាត់ នាពេលអនាគត ៕
No comments:
Post a Comment