គណបក្សប្រឆាំង​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី កុំ​ឲ្យ​មាន​ហិង្សា​ក្នុងអំឡុង​ពេលធ្វើ​មហា​បាតុកម្ម​

នៅ​ថ្ងៃទី​២២ខែតុលាឆ្នាំ​២០១៣​នេះគណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​ដោយ​បញ្ជាក់​ជំហរ​សាជាថ្មី​ថាការធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃទី​២៣-២៤-២៥ខែតុលាឆ្នាំ​២០១៣

នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​ដោយ​បញ្ជាក់​ជំហរ​សាជាថ្មី​ថា ការធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃទី​២៣-២៤-២៥ ខែតុលា ឆ្នាំ​២០១៣ ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី និង​អហិង្សា​។​ ​

គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ទាំងអស់​ត្រូវ​រក្សា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌ ដើម្បី​ធានា​ដល់​ដំណើរការ​មហា​បាតុកម្ម​ឲ្យ​ប្រកបដោយ​សន្តិវិធី និង​គ្មាន​អំពើហិង្សា​។ ជាមួយគ្នានេះដែរ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចូលរួម​ទទួលខុសត្រូវ​ឲ្យ​បាន​ពេញលេញ​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ជាមួយ​ប្រជាពលរដ្ឋ ឬ​បាតុករ​ប្រកបដោយ​សន្តិវិធី​ចៀសវាង​ការប្រើ​អំពើហិង្សា ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយណា​ដែល​អាច​កើតមាន​ជាយថាហេតុ​ក្នុងអំឡុងពេល​នៃ​ការធ្វើ​មហា​បាតុកម្ម​នេះ​។​

គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ និង​ចាត់វិធានការ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ជនខិលខូច និង​ជន​ឱកាស​ន​និយម​ទាំងឡាយណា​ដែល​ឆ្លៀតឱកាស​បង្កបញ្ហា​ឬ​ចលាចល​ផ្សេងៗ​ក្នុង​មហា​បាតុកម្ម​នេះ​៕​

303_n


Source from: www.dtn7.com

No comments:

Post a Comment