តើ​ស្ត្រី​ទីមួយ​នៃ​កម្ពុជា គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន មាន​ស្រុកកំណើត​ពិតប្រាកដ​នៅ​វៀតណាម​ឬ​នៅ​កម្ពុជា​?

យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​កំណត់ត្រា​ពិភពលោក​ដ៏​ល្បី​មួយ​ឈ្មោះWIKIPEDIAបាន​បង្ហាញថាទីតាំង​ស្រុកកំណើត​របស់​ស្ត្រី​ទី​១​នៃ​កម្ពុជាគឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានីហ៊ុន

យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​កំណត់ត្រា​ពិភពលោក​ដ៏​ល្បី​មួយ​ឈ្មោះ WIKIPEDIA បាន​បង្ហាញថា ទីតាំង​ស្រុកកំណើត​របស់​ស្ត្រី​ទី​១​នៃ​កម្ពុជា គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ភរិយា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បុរស​ខ្លាំង​នៃ​កម្ពុជា មាន​ចំនួន​២​កន្លែង គឺ​ក្នុង​ទិន្នន័យ Early life សរសេរថា កើត​នៅ​ខេត្តកំពង់ចាម ប្រទេស​កម្ពុជា រីឯ​ទិន្នន័យ​ក្នុង​ប្រអប់​បំ​ប្រួញ សរសេរថា កើត​នៅ​ប្រទេស​វៀតណាម​។​

ការបោះពុម្ព​បង្ហាញ​នូវ​ទិន្នន័យ​ពីរ​ខុសគ្នា​ស្រឡះ​របស់​គេហទំព័រ WIKIPEDIA ពាក់ព័ន្ធ​នឹង​ទីកន្លែង​កំណើត​របស់​ស្ត្រី​ទី​១​នៃ​កម្ពុជា​នេះ​«​នៅ​ប្រទេស​កម្ពុជា​ផង នៅ​ប្រទេស​វៀតណាម​ផង​»​ធ្វើ​ឲ្យ​អ្នកលេង Facebook ជាពិសេស Page ដ៏​ល្បី​មួយ​ក្នុង​បណ្តាញ​សង្គម Facebook ឈ្មោះ ឧ​ត្ត​ម​គតិ​នារី​ខ្មែរ ដែលមាន​សមាជិក​គាំទ្រ​ចំនួន​៣០.៧០៩​នាក់​បាន Post​នូវ​ទិន្នន័យ​មួយ​ដកស្រង់​ពី​គេហទំព័រ WIKIPEDIA ថា​ស្ត្រី​ទីមួយ​នៃ​កម្ពុជា មាន​ស្រុកកំណើត​នៅ​ប្រទេស​វៀតណាម​។​

សូមបញ្ជាក់​ជូន​ដែរ​ថា នៅក្នុង​ជួរ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​តុលាការ​បច្ចុប្បន្ន គឺមាន​ឯកឧត្តម ឃឹម ប៉ុណ្ណ អាយុ​៧៣​ឆ្នាំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​តុលាការ​កំពូល មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្រា​វិញ ប្រទេស​វៀតណាម​។​

ដូច្នេះ គេ​ចោទ​ជា​សំណួរ​ថា តើ​ស្ត្រី​ទី​១​នៃ​កម្ពុជា គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាន​ស្រុកកំណើត​ពិតប្រាកដ​នៅទីណា នៅ​ប្រទេស​វៀតណាម ឬ​នៅ​ប្រទេស​កម្ពុជា​?

សូម​សំណូមពរ​ឲ្យ​មានការ​ផ្តល់​ចម្លើយ​ដ៏​ជាក់លាក់​មួយ ដើម្បី​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​និង​មន្ទិលសង្ស័យ​តទៅទៀត​៕​

8691023_n

រូបភាពដែល Share ពេញ Facebook

 

bun_rany

រូបភាពតាម​ទិន្នន័យ​ពី​គេហទំព័រ​កំណត់ត្រា​ពិភពលោក​ដ៏​ល្បី​មួយ​ឈ្មោះ WIKIPEDIA


Source from: www.dtn7.com

No comments:

Post a Comment