អំពើពុករលួយ​ និង​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង ​ជា​បច្ច័យ​អាក្រក់​នាំ​ឲ្យ​សេវា​សុខភាព​សាធារណៈ ​ផ្តល់​ដោយ​រដ្ឋ​អន់ថយ (មានវីដេអូ)​

ចាប់តាំងពី​ម៉ោង​០៥​ព្រឹក​ព្រលឹម​អុរ​មកមាន​អ្នក​ម្តាយ​រាប់រយ​នាក់​នាំ​កូន​រៀងៗ​ខ្លួន​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ទី​៤ជិត​វត្តភ្នំខណ្ឌដូនពេញរាជធានី​ភ្នំពេញ​។​​

ចាប់តាំងពី​ម៉ោង​០៥​ព្រឹក​ព្រលឹម​អុរ​មក មាន​អ្នក​ម្តាយ​រាប់រយ​នាក់​នាំ​កូន​រៀងៗ​ខ្លួន​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ទី​៤ ជិត​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

អ្នក​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​ទាំងនោះ ជា​ជនក្រីក្រ​មកពី​គ្រប់​ខេត្ត តំបន់ ហើយ​ត្រូវ​រង់ចាំ​តាំងពី​យប់់​យ៉ាង​កកកុញ ដើម្បី​ឲ្យ​កូនៗ​របស់គាត់​បានទទួល​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដែលជា​មន្ទីរពេទ្យ​ឯកជន​គ្រប់គ្រង​ដោយ​លោក​វេជ្ជបណ្ឌិត Beat Richner និង​ដំណើរការបាន​តាម​ការ​ពឹង​ផ្អែកលើ​ជំនួយ​សប្បុរសធម៌​សុទ្ធសាធ​។​

ក្នុងស្ថានភាព​ជាក់ស្តែង​បែបនេះ ឯកឧត្តម សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​ធ្លាប់បាន​លើក​ជា​សំណួរ​ថា «​តើ​ហេតុអ្វី​បានជា​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន មិន​ដំណើរការ​បានល្អ​ហើយ​មិនអាច​ក្លាយជា​ទីពឹង​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​?»​។​

ចម្លើយ​ដ៏​សម​ហេតុ​សម​ផល​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ឯកឧត្តម សម រង្ស៊ី និង​ក៏ដូចជា​មជ្ឈដ្ឋាន​ដទៃទៀត គឺ​មកពី​អំពើពុករលួយ​កើតមាន​ជាពិសេស​នៅក្នុង​ស្ថាប័នរដ្ឋ និង​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​នៅក្នុង​ប្រព័ន្ធ​ដំណើរការ​នៃ​ស្ថាប័នរដ្ឋ​។​

មាត្រា​៧២​និង​មាត្រា​៧៣​នៃ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា «​សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវបាន​ធានា​។ រដ្ឋ​យកចិត្តទុកដាក់​ដល់​ការការពារ​ជំងឺ​និង​ព្យាបាល​ជំងឺ​។​ប្រជារាស្ត្រ​ក្រីក្រ​ត្រូវ​បានទទួល​ការពិនិត្យ​រោគ​ដោយ​ឥត​បង់ថ្លៃ​នៅតាម​មន្ទីរពេទ្យ គិលានដ្ឋាន និង​មន្ទីរសម្ភព​សាធារណៈ​។ រដ្ឋ​រៀបចំ​ឲ្យ​មាន​គិលានដ្ឋាន​និង​មន្ទីរសម្ភព​ដល់​ជនបទ​។ រដ្ឋ​យកចិត្តទុកដាក់​ចំពោះ​កុមារ​និង​មាតា​។ រដ្ឋ​រៀបចំ​ឲ្យ​មាន​ទារកដ្ឋាន​និង​ជួយឧបត្ថម្ភ​នារី​ដែល​មានកូន​ច្រើន​ក្នុងបន្ទុក​ហើយ​ឥត​ទីពឹង​។​»​។​

តាម​ការលើកឡើង​រប​ស់​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​តាម​ការសិក្សា​ស្រាវជ្រាវ ដោយ​ប្រុងប្រយ័ត្ន​ពី​មជ្ឈដ្ឋាន​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ទឹកប្រាក់​ប្រមាណ​ចំនួន​៥០០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​បាត់បង់​ក្នុង​មួយឆ្នាំៗ​ដោយសារ​អំពើពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២  ដែល​ប្រាក់​ខ្ជះខ្ជាយ​ដោយ​អំពើពុករលួយ​នេះ​គេ​អាច​យកមក​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​និង​លុបបំបាត់​អំពើពុករលួយ ព្រមទាំង​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​បាន​។​

សរុបសេចក្តី​មក អំពើពុករលួយ​និង​អសមត្ថភាព​លើ​ការគ្រប់គ្រង​ក្នុង​ជួរ​មន្ត្រី​រាជរដ្ឋាភិបាល​សព្វថ្ងៃ គឺ​បាន​ក្លាយជា​បច្ច័យ​ដ៏​អាក្រក់​នាំ​ឲ្យ​សេវា​សុខភាព​និង​អប់រំ​សាធារណៈ​ដែល​ផ្តល់​ដោយ​រដ្ឋ​ធ្លាក់ចុះ​អន់ថយ ខណៈដែល​ប្រមុខ​រាជរដ្ឋាភិបាល​តែង​ស្តាប់​តាម​របាយការណ៍​ភូតភរ​របស់​មន្ត្រី​ថ្នាក់ក្រោម​ឱវាទ និង​ព័ត៌មាន​ចុះផ្សាយ​របៀប​ដង្ហែ​អែបអប​រក​ផលប្រយោជន៍​មួយចំនួន​នោះ មិន​ព្រម​ទទួលស្គាល់​ការពិត​អំពី​រឿង​នេះឡើយ​៕​

544-1


Source from: www.dtn7.com

No comments:

Post a Comment