
កញ្ញា ម៉ិច កន្និកា ឬហៅថា ដូនជីFacebook ព្រោះតែសូត្រធម៌ដាក់ក្នុងបណ្តាញសង្គមFacebook និងជាម្ចាស់ Page មួយឈ្មោះ"យុវជនឈានមុខ"នោះ បានធ្វើឲ្យអ្នកលេង Facebook ភ្ញាក់ផ្អើលសាជាថ្មីទៀតហើយ ដោយសារដូនជី Facebook រូបនេះបង្ហាញអំពីរូបភាពហាត់ក្បាច់គុន Post នៅក្នុង Page របស់ខ្លួននាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣នេះ ។
ក្នុងចំណោម 90 Comments ទៅលើរូបភាពហាត់ ឬបញ្ចេញក្បាច់គុនរបស់ដូនជីFacebookនេះ គឺសឹងតែទាំងអស់បាន Comments រិះគន់យ៉ាងចាស់ដៃទៅលើរូបដូនជី Facebook ថា "កាន់សីលផង និងកាន់ដាវកាប់ចាក់ផង" ៕
Source from: www.dtn7.com