
កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅនេះ ក្រុមហ៊ុន Apple បាន ដាក់បង្ហាញ iPad ជំនាន់ថ្មី២ ម៉ូដែលគឺ iPad mini with retina display និង iPad Air។ អ្វីដែលអតិថិជន Apple ចាប់ អារម្មណ៍ខ្លាំងជាងគេគឺ iPad Air ព្រោះ iPad Air ត្រូវបាន រចនារូបរាងថ្មី មានកំរាស់ស្តើងជាង មុន និងមានល្បឿន ប្រតិបត្តិការលឿនជាងមុនផងដែរ។ គួររំលឹកផងដែរថា iPad Air មាន អេក្រង់ទំហំ 9.7-inch Resolution 1536 x 2048px (264ppi) ដំណើរការដោយ Dual-core CPU 1.3GHz បំពាក់ បន្ទះឈីប A7 ព្រមជាមួយបន្ទះឈីបជំនួញ M7 និងមាន កាមេរ៉ា ក្រោយកំរិត 5MP និងកាមេរ៉ាមុខ 1.2MP។ iPad Air នេះនឹងដាក់លក់ក្នុង Apple Store នៅ សហរដ្ឋអាមេរិកនៅ ថ្ងៃទី១ ខែវិច្ឆិកា ខាងមុន និងបន្តលក់ចែកចាយទូទាំងពិភព លោកនៅថ្ងៃ បន្តបន្ទាប់តាមការកំណត់របស់ក្រុមហ៊ុន។ មុននឹង iPad Air ដាក់លក់ ឥឡូវយើងក្រឡេកមក មើលការបើក ប្រអប់ Tablet នេះជាមួយ Khmer-note ទាំងអស់គ្នា។ ទស្សនាវីដេអូទាំងអស់គ្នា៖