
ឯកឧត្តមសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងការប្រើប្រាស់ទូរស័ព្ទដៃទំនើបសឹងគ្រប់ៗគ្នារបស់ប្រជាពលរដ្ឋ ខណៈដែលក្រុមប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ចេញមកសា្វគមន៍ឯកឧត្តម ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌម្សិលមិញនៅវត្តសសរ១០០ ស្រុកសំបូរណ៍ ខេត្តក្រចេះ។
ដោយសារមានការចាប់អារម្មណ៍បែបនេះ ទើបឯកឧត្តម សម រង្ស៊ី បាន Post នូវរូបថតប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ស្វាគមន៍ឯកឧត្តម នៅខេត្តក្រចេះ នៅក្នុង Page របស់ឯកឧត្តម ក្នុងបណ្តាញសង្គម Facebook ដែលមានអ្នកគាំទ្រ Like Page ចំនួន 250K «ជាង២៥ម៉ឺននាក់»។
ការចាប់អារម្មណ៍របស់មេបក្សប្រឆាំងទៅនឹងបដិវត្តន៍បច្ចេកវិទ្យាទូរស័ព្ទដៃទំនើប ដែលត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋខ្មែរនាសម័យនេះ គឺកើតមានឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាបុរសខ្លាំងនៃកម្ពុជា ធ្លាប់បានចាប់អារម្មណ៍ទៅនឹងទូរស័ព្ទដៃទំនើបស្មាតហ្វូនម៉ាក LG របស់បុគ្គលិកអ្នកយកព័ត៌មានវិទ្យុ VOD ម្នាក់ កាលពីវេលាព្រឹកនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅវិមានរដ្ឋសភារួចមក«សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ បន្ថែម»៕
Source from: www.dtn7.com