កុងតឺន័រ​ព្រលះ​ជាមួយ​ ឡាន​​ស៊ីទែន​ដឹកប្រេង​​របស់​ក្រុមហ៊ុន LHR ហៀរ​​សាំង​​ពេញ​​ផ្លូវ​

​ខេត្តកណ្តាល៖រថយន្ត​ដឹក​ប្រេង​សាំង​​មួយ​គ្រឿងបាន​​ជ្រុល​​ទៅ​បុក​​ឡានកុង​តឺ​ន័រ​​មួយ​គ្រឿងពេល​​កំ​ពុង​​បត់​​ឆ្លង​ផ្លូវបណ្តាល​​ឲ្យ​​ធ្លាក់​ស៊ី​ទែន

​ខេត្តកណ្តាល ៖ រថយន្ត​ដឹក ​ប្រេង​សាំង​​មួយ​គ្រឿង បាន​​ជ្រុល​​ទៅ​បុក​​ឡាន កុង​តឺ​ន័រ​​មួយ​គ្រឿង ពេល​​កំ​ពុង​​បត់​​ឆ្លង​ផ្លូវ បណ្តាល​​ឲ្យ​​ធ្លាក់​ស៊ី​ទែន ពី​លើ​​រថ​យន្ត​​រង​​ការ​ខូច​ខាត កាល​​​ពី​​វេ​លា​​ម៉ោង ៨​​និង​​៥៥ នាទី​​ព្រឹក​​ថ្ងៃ​ទី​​២ ខែ​តុលាឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​សាំង​មួយចំនួន ត្រូវបាន​ហូរហៀរ​ពេញ​ផ្លូវ នាំ​ឲ្យ​ប្រជាពលរដ្ឋ នាំគ្នា​កើប​យក​ប្រេង​នោះ បាន​ម្នាក់​បន្តិចៗ​។​ ​

 

រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ឆ្នូត​ពងមាន់ ប្រភេទ​សណ្តោង​រ៉ឺម៉ក​កុងតឺន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8056 ជា​របស់​ក្រុមហ៊ុន សុកន ផែស្ងួត អ្នកបើកបរ​ពុំ​ត្រូវបាន គេ​ស្គាល់ឈ្មោះ​នោះទេ​។ រីឯ​រថយន្ត​រងគ្រោះ​វិញ ម៉ាក​កា​ម៉ាស ពណ៌​ក្រហម ឆ្នូត​ខៀវ​លា​យស ពាក់​ស្លាក​លេខ ក ៤៤៧៧ ភព​៣ ជា​ប្រភេទ​ដឹក​ស៊ីទែន​សាំង ចំណុះ ២៨០០០ លីត្រ​ជា របស់​ក្រុមហ៊ុន LHR អ្នកបើក​បរមាន ឈ្មោះ ឃុន ដាវី ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទី​ម ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកបើកបរ​ពុំមានរ​ងរ​បួស​នោះទេ ។​ ​

 

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់ ចំណុចកើតហេតុ រថយន្ត​កុងតឺន័រ​បាន​បត់​ឆ្លង​ផ្លូ​ង ស្របពេលនោះ​រថយន្ត ដឹក​ស៊ីទែន​សាំង មកដល់​ចាប់ ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ចំ​កាប៊ីន​ខាងមុខ មួយ​ទំហឹង ហើយក៏​រ៉េ​ចង្កូត​ទៅបុក បង្គោល​ភ្លើង​ធ្លាក់ ស៊ីទែន​សាំង មកលើ​ដី បណ្តាល​ឲ្យ​ហៀរ​សាំង ចេញមកក្រៅ​មួយចំនួន ។

 

ប្រជាពលរដ្ឋ​បាននាំគ្នា យក​ប៊ីដុង​ទៅ​កើ​បយក​សាំង ទៅប្រើ​ប្រាស់​បាន​បន្តិចបន្តួច​ម្នាក់​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន ចុះ​ទៅដល់​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ភាគី ទាំងសងខាង​ចូលខ្លួន ទៅ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕ ​

Wat 021010 Wat 02109 Wat 02108

 


Source from: watphnom-news.com

No comments:

Post a Comment