
វាមិនមែនជារឿងថ្មីៗ តែ Secret Love នៅតែដកជាប់ក្នុងអារម្មណ៌ទស្សនិកជននៅអាស៊ីជាច្រើន នេះបើតាមការៀបរាប់របស់ គេហទំព័រ ភាពយន្តកូរ៉េ។
Secret Love គឺជារឿងមួយដែលនិយាយពីសេចក្តីស្នេហារបស់បងប្អូនប្រុសពីរនាក់ ដែលស្រលាញ់នារីតែម្នាក់។ នៅទីបំផុតព្រោះតែការយល់ច្រឡំនារីនោះបានសម្រេចចិត្តរួមរស់ជាមួយបុរសជាបងប្រុស តែក្រោយមកទើបដឹងថា បុរសជាប្អូននោះទេ ដែលខ្លួនស្រលាញ់ពិតប្រាកដ ហេតុនេះ នៅពេលដែលបងប្រុសមានរបួស មិនអាចងើបរួច ប្អូនប្រុសបានត្រឡបមកបង្កាត់ភ្លើងស្នេហ៌សារជាថ្មី បើទោះជានារីនោះមានអារម្មណ៌ថាខុសឆ្គងតែនាងនៅតែមិនអាចទប់ចិត្តបាន។
នៅទីបំផុត ស្នេហាបែបនេះ វានឹងមិនទទួលបានលទ្ធផលល្អនោះទេ ព្រោះសេចក្តីសុខពិតប្រាកដគឺស្ថិតលើការស្មោះត្រងនិងខ្លួនឯង បន្ទាប់មកស្មោះជាមួយអ្នកដទៃ ផ្តល់ជំនឿជិតឲ្យខ្លួនឯងមុននិងផ្តល់ជំនឿចិត្តឲ្យអ្នកដទៃ។ ក្នុងរឿងនេះ បុរសទាំងពីរ សម្រេចចិត្តបោះបង់នាងចោលដោយការលះបង់ជីវិត។
ត្បិតតែសាច់រឿងបានបញ្ចូលដោយឈុតឆាកស្រើបស្រាលមួយចំនួន តែវាជារឿងប្រភេទអប់រំសុភមង្គល់គ្រួសារដ៏ល្អឥតខ្ចោះរបស់កូរ៉េ ក្នុងឆ្នាំ២០១២ និង២០១៣ ហើយរឿងនេះក៏ទទួលបានរង្វាន់ជាច្រើនផងដែរ ជាពិសេសគឺរង្វាន់នៃការជ្រើសរើសពេញចិត្តពីទស្សនិកជន៕
សូមរីករាយទស្សនាទាំងអស់គ្នា...៖

ប្រភពពី៖ www.neavea.com
No comments:
Post a Comment