
នាងLeung Zing Ci បានយំសស្រាក់ និងអង្វរករសុំឱ្យ កុំកុំ ទៅមើលកូនប្រុសនៅមន្ទីរពេទ្យ ប៉ុន្តែការអង្វររបស់នាងត្រូវ កុំកុំបដិសេធ។ នេះបើតាមការឱ្យដឹងពីគេហទំព័រ lollipop ប៉ុន្មានម៉ោងមុននេះ។
យ៉ាងណាមិញរបាយការណ៍ពីគេហទំព័រ Asian Pop News និង Apple Daily បានឱ្យដឹងថា កុំកុំ (Donnie Yen) និងអតីតប្រពន្ធដើមនាង Leung Zing Ci បានរៀបការជាមួយគ្នាក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែមួយឆ្នាំក្រោយមកពួកគេបានលែងលះគ្នា ដោយបានបន្សល់កូនប្រុសឈ្មោះ Jeff នៅក្នុងផ្ទៃ។
ក្នុងបទសម្ភាសន៍នៅលើកមុន លោក Donnie បានប្រាប់ថា ទោះបីលោកបានលះលែងជាមួយនាង Zing Ci មែនតែលោកនៅតែមានទំនួលខុសត្រូវ និងព្រួយបារម្ភដល់កូនដដែល។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ឱ្យដឹងថា កំពូលតារារកចំណូលបានច្រើនលំដាប់ទី៥នៅអាស៊ីរូបនេះ បានបដិសេធន៍ទៅមើលកូន ដោយលើកហេតុផលថារវល់នឹងការងារ។
នៅថ្ងៃទី២០តុលាកន្លងទៅមានគេឃើញនាង Zing Ci បញ្ជូនកូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់សួតបន្ទាន់(សួតប្រហោង)។
នាង Zing Ci បាន Call ទៅលោក Donnie Yen ប៉ុន្តែមានអ្នកដទៃទទួល។ នាងបានយំយ៉ាងខ្លាំង ហើយអង្វរសុំឱ្យអ្នកទទួលនោះ ហៅលោក Donnie មកស្ដាប់ទូរសព្ទតែលោកមិនបានទទួលឡើយ។
ជុំវិញបញ្ហានេះមានមតិខ្លះថា លោក Yen ហាក់បីដូចជាមិនអើពើ ដូចកូនប្រពន្ធក្រោយនាង Cecilia Wang សោះឡើយ៕
ដោយnob70
ប្រភព៖ lollipop
No comments:
Post a Comment