គ្រូមន្តអាគម​ស៊ី​ម​២​ម្នាក់​និង​គូកន​ប្រឈម​នឹង​បណ្តឹង​ព្រោះ​ព្យាបាល​ដោយ​អំពើ​ហិង្សា​វាយ​អ្នកជំងឺ​ឲ្យ​សល់​តែ​ដង្ហើមចង្រិត​

​គ្រូមន្តអាគម​អូ​ម​អាម​ស៊ី​ម​២"​ខ្ទើយ​"​ម្នាក់​ មាន​រហស្សនាម​ថា​ "​ព្រះរាជ​កុមារ​"​ កំពុង​ប្រឈម​នឹង​ការ​ប្តឹងផ្តល់​ពី​សំណាក់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ព្រោះតែ​គ្រូមន្តអាគម​នេះ​ប្រើ​អំពើ​ហិង្សា​របៀបដូចដាក់ទារុណកម្មដាល់​មុខ​ និង​ឡើង​ជង្គង់​ទៅ​លើ​អ្នកជំងឺ​ឲ្យ​រង​របួស​ទ្រោម​ខ្លួន​ សល់​ត្រឹម​ដង្ហើមចង្រិត​ ។​

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​នាំ​ឲ្យ​កើត​មានរឿង​រ៉ាវ​ប្តឹងផ្តល់​នេះ​ គឺ​បាន​ប្រព្រឹត្ត​ទៅ​នៅ​លំនៅ​ឋាន​របស់​គ្រូមន្តអាគម​ស៊ី​ម​២​នោះ​តែ​ម្តង​ ឋិត​ក្នុងភូមិ​មិត្តភាព​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បន្ទាប់​ពី​អ៊ុំ​ស្រី​ម្នាក់​យក​កូន​ឲ្យ​គ្រូមន្តអាគម​ព្យាបាល​ជំងឺ​ ដែល​ម្តាយ​សង្ស័យ​ថា​ កូន​ត្រូវ​អំពើ​គេ​ កាលពី​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ប៉ុន្តែ​ត្រូវ​បាន​បងស្រី​របស់​អ្នកជំងឺ​ទៅ​ឃើញ​ទាន់​នូវ​អំពើ​ហិង្សា​ដែល​សេនាឆ្វេង​ស្តាំ​របស់​គ្រូ​ស៊ី​ម​២​ចាត់ការ​ដាល់​មុខ​ និង​ឡើង​ជង្គង់​ទៅ​លើ​ជន​រង​គ្រោះ​ឲ្យ​រង​របួស​ពេញ​ខ្លួន​ សល់​តែ​ដង្ហើមចង្រិត​ទើប​នាំ​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិញ​ ។​

​អ៊ុំ​ស្រី​ ស៊ុន​ នាង​ អាយុ​៥៦​ឆ្នាំ​ ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ បាន​រៀបរាប់​ថា​ ដោយសារ​កូនប្រុស​របស់​គាត់​ឈ្មោះ​ ពេជ្រ​ ភា​រុំ​ អាយុ​២៤​ឆ្នាំ​ កើត​ជំងឺ​រវើរវាយ​ដែល​គាត់​សង្ស័យ​ថា​ កូន​ត្រូវ​អំពើ​គេ​នោះ​ ទើប​គាត់​នាំ​កូន​ទៅ​ឲ្យ​គ្រូមន្តអាគម​មាន​រហស្សនាម​"​ព្រះរាជ​កុមារ​"​ជួយ​ពិនិត្យ​ព្យាបាល​ ។​ ពេល​ទៅ​ជួប​គ្រូមន្តអាគម​នោះ​ដំបូង​ គ្រូ​បាន​បង្គាប់​ឲ្យ​ដាក់​ទ្រនឹប​ចំនួន​១០.០០០​ដុល្លារ​អា​មេ​រិ​ក​ ចាត់ទុកជា​ថ្លៃ​ព្យាបាល​ ។​ ប៉ុន្តែ​គាត់​បាន​ប្រកែក​ថា​ មិន​មាន​ប្រាក់​ទេ​ ព្រោះ​សឹង​រក​លុយ​ទិញ​អង្ករ​ហូប​មិន​បាន​ផង​ ។​ ភ្លាមៗ​នោះ​ គ្រូមន្តអាគម​បាន​ឆ្លើយ​តប​វិញ​ថា​ "​ខ្ញុំ​និយាយ​លេង​ទេ​"​ ហើយ​ក៏​ទទួល​កូនប្រុស​របស់​គាត់​ទុក​នៅ​នឹង​ផ្ទះ​គ្រូ​ដើម្បី​ធានា​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ រួច​ហើយ​គាត់​ក៏​បាន​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​

​អ៊ុំ​ស្រី​ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​ បាន​បន្ត​ទៀត​ថា​ ជា​ចៃដន្យ​កូនស្រី​របស់​គាត់​ម្នាក់​ទៀត​ត្រូវជា​បង​របស់​ជន​រង​គ្រោះ​បាន​ដើរទៅ​មើល​ប្អូន​ ក៏​ស្រាប់តែ​ឃើញ​គ្រូមន្តអាគម​នោះ​កំពុង​បញ្ជា​ឲ្យ​សេនាឆ្វេង​ស្តាំ​ចងដៃ​ជន​រង​គ្រោះ​ចាក់ទឹក​ពីលើ​ក្បាល​ រួច​ប្រើ​កណ្តាប់ដៃ​វាយ​ដាល់​ទៅ​លើ​មុខ​ និង​ឡើង​ជង្គង់​ទៅ​លើ​ខ្លួនប្រាណ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ស្នាម​ជាំ​ពេញ​ខ្លួន​ សល់​តែ​ដង្ហើមចង្រិត​ ។​ ឃើញ​ដូច្នោះ​ បងស្រី​របស់​ជន​រង​គ្រោះ​ក៏​បាន​សួរ​ទៅ​គ្រូមន្តអាគម​នោះ​ថា​ ហេតុ​អ្វី​ធ្វើ​យ៉ាងនេះ​ ស្រាប់តែ​គ្រូមន្តអាគម​ឆ្លើយ​តប​វិញ​ថា​ "​វាយ​ឲ្យ​ខ្មោច​ចេញ​"​ ។​

​ទីបំផុត​ ដោយ​ស៊ូទ្រាំ​នឹង​កណ្តាប់ដៃ​ឆេះ​ និង​ជង្គង់​ហោះ​របស់​សេនាឆ្វេង​ស្តាំ​គ្រូមន្តអាគម​នោះ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​គ្រូ​ស៊ី​ម​២​រហស្សនាម​ "​ព្រះរាជ​កុមារ​"​ ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែ​ត​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​គ្រូមន្តអាគម​នេះ​តាម​នីតិវិធី​ច្បាប់​ ។​

​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​គ្រូមន្តអាគម​ស៊ី​ម​២​រហស្សនាម​"​ព្រះរាជ​កុមារ​"​ ព្រមទាំង​បក្ខពួក​ជា​សេនាឆ្វេង​ស្តាំ​នោះ​បាន​គេច​សំងំ​លាក់ខ្លួន​ពួន​អាត្មា​មិនដឹង​ទៅ​ទីណា​ទេ​ ក្រោយ​ពី​បានដឹង​ខ្លួន​ថា​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ខ្លួន​ទៅ​លើ​អ្នកជំងឺ​ ៕​

Poi-Pet.01


Source from: www.dtn7.com

No comments:

Post a Comment