មានរឿងហេតុប្លែកៗ និង អមនុស្សធម៌ ជាច្រើន តែងតែត្រូវបាន ប្រទះឃើញកើតមានឡើង នៅក្នុងប្រទេសចិន ហើយកាលពីពេល កន្លងទៅនេះ ផងដែរ ក៏ឃើញមានការ បង្ហោះនូវវីដេអូឃ្លីបមួយ បង្ហាញពីការធ្វើបាប ទៅលើក្មេងស្រីម្នាក់។
មានការបង្ហោះចែកចាយ នូវវីដេអូឃ្លីបមួយ រយៈពេល ៥នាទី បង្ហាញពីការធ្វើបាប ទៅលើក្មេងស្រីម្នាក់ ដែលទំនងជាសិស្សសាលា ពីសំណាក់ នារីវ័យក្មេងស្ទាវៗមួយក្រុម ដែលមានគ្នា ប្រមាណជា ៣ ទៅ ៤នាក់។ ពួកគេបានឈរកាន់ញ៉ាំអាហាររបស់ខ្លួនបណ្តើរ និង ព្រួតគ្នាធ្វើបាប ទៅលើក្មេងស្រីទន់ខ្សោយ មានតែម្នាក់ឯងនោះបណ្តើរ ជាមួយនឹង ការសើចយ៉ាងសប្បាយ ចំពោះអំពើរបស់ពួកគេ។ នេះជាអំពើមួយ ដែលសង្គមស្អប់ខ្ពើម និង មិនគួរគប្បីកើតមាន នៅក្នុងសង្គមនោះឡើយ គួរតែមានការ ចេះអធ្យាស្រ័យយោគយល់គ្នា ទៅវិញទៅមក និង មិនគួរប្រមាថមើលងាយ ដល់ជីវិតអ្នកដ៏ទៃ នោះទេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖
No comments:
Post a Comment