លោកជំទាវ​ភរិយា​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទទួលមរណភាព​ក្នុង​ជន្មាយុ​៥៨​ឆ្នាំ​

លោកជំទាវ គឹម រ៉ាវី ភរិយា​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​មរណភាព​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៥៨​ឆ្នាំ នា​វេលា​ម៉ោង​១៦ និង​១០​នាទី​រសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ​។​

សាច់ញាតិ​របស់​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​ប្រាប់​ឲ្យ​ដឹងថា សព​លោកជំទាវ គឹម រ៉ាវី នឹងត្រូវ​តម្កល់ទុក​នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ក្រុមគ្រួសារ​សាច់ញាតិរ​បស់​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រួមទាំង​ដន្លង​របស់​ឯកឧត្តម គឺ​ឯកឧត្តម​ឧកញ៉ា ស្រី ងួន និង លោកជំទាវ​ឧកញ៉ា ស្រី វុទ្ធី អគ្គនាយក​ក្រុមហ៊ុន ងួន វុទ្ធី ត្រ​ឌី​ង បាន​សម្តែង​នូវ​ការសោកស្តាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការបាត់បង់​លោកជំទាវ គឹម រ៉ាវី ជាទីគោរព និង​ជាទី​ស្រឡាញ់​៕​

249511_447043772052319_777828278_n


Source from: www.dtn7.com

No comments:

Post a Comment