
ប្រទេសនីមួយៗលើពិភពលោកសុទ្ធតែមានពិធីបុណ្យប្រចាំជាតិសាសន៍របស់ខ្លួន ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជាតិ។ ក្នុងចំណោមពិធីបុណ្យទាំងនោះ ក៏មានបុណ្យមួយចំនួនដែលមានលក្ខណៈប្លែកមិនធ្លាប់ឃើញ ឬវាអាចជាទំនៀមទម្លាប់ចម្លែកៗដែល nob70 ទាំងអស់គ្នាមិនដែលនឹកស្មានដល់។
តោះ! សូមពិនិត្យមើលទាំងអស់គ្នា ថាតើប្រទេសណាខ្លះដែលមានទំនៀមទម្លាប់ខុសពីគេ?
៥. ពិធីបុណ្យឲ្យបុរសស្រាតដើរតាមផ្លូវ នៅជប៉ុន៖
ឲ្យតែដល់រដូវរងានៅប្រទេសជប៉ុនតែងធ្វើពិធីនេះឡើងដោយបុរសជា ច្រើនត្រូវស្រាតដោយបិតបាំងតែប្រដាប់ភេទនិងយកក្រណាត់រុំក្បាលដើរតាមផ្លូវ។ ការធ្វើបែបនេះគេជឿថាជាការនាំមកនូវសំណាងល្អ។
>> ចុចនៅទីនេះដើម្បីអាន សណ្ឋាគារចំណាស់១៣០០ឆ្នាំនៅប្រទេសណា?
៤. ពិធីបុណ្យ Fiesta de Santa Marta de Ribarteme នៅអេស្ប៉ាញ៖
រាល់ថ្ងៃទី ២៩ ខែកក្កដា អ្នកស្រុកដែលរស់នៅភូមិ Las Nieves ប្រទេសអេស្ប៉ាញតែងជួបជុំគ្នាធ្វើពិធីបុណ្យ ដើម្បីធ្វើការដឹងគុណដល់ទេវតាម្ចាស់ទឹកម្ចាស់ដីរបស់ពួកគេដែលបានជួយដល់មនុស្សដែលជិតស្លាប់ឲ្យរស់ឡើងវិញ។ ក្នុងពិធីបុណ្យនេះដែរ អ្នកដែលធ្លាប់មានបទពិសោធន៍ឬមានគ្រោះថ្នាក់ហើយតែមិនស្លាប់ត្រូវមកជួបជុំគ្នាឲ្យគេសែងក្នុងមឈូសទៅធ្វើពិធីទាំងអស់គ្នា។
៣. ពិធីបុណ្យជប់លៀងឲ្យសត្វស្វា នៅថៃ៖
គេធ្វើបុណ្យនេះឡើងនៅខេត្ត Lopburi ភាគខាងជើងប្រទេសថៃដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើន។ ក្នុងពិធីបុណ្យនេះ គេបានរៀបចំផ្លែឈើនិងអាហារជាច្រើនដើម្បីឲ្យស្វារាប់ពាន់ក្បាលឲ្យមកស៊ីយ៉ាងសប្បាយរីករាយ។
>> ចុចនៅទីនេះដើម្បីអាន សាកលវិទ្យាល័យនៅប្រទេសណាខ្លះដែលខ្ពស់ជាងគេលើលោក?
២. បុណ្យហក់រំលងពីលើទារក នៅអេស្ប៉ាញ៖
ក្នុងពិធីបុណ្យនេះមានបុរសម្នាក់ដែលតែងខ្លួនដូចបិសាចត្រូវហក់រំលងទារកដែលមានអាយុតិចជាង១២ខែដែលគេបានយកមកដេកតម្រៀបគ្នានៅតាមផ្លូវ។ ទោះបីជាវារាងគ្រោះថ្នាក់បន្តិច តែការធ្វើបែបនេះដើម្បីលាងបាបក្នុងខ្លួនរបស់ទារកនិងធានាថាពួកគេបានរួចផុតពីកម្មពៀរទាំងឡាយ។
១. ពិធីបុណ្យឲ្យទារកយំប្រណាំងគ្នា នៅជប៉ុន៖
នៅជប៉ុនមានពិធីមួយទៀតគឺធ្វើយ៉ាងណាឲ្យទារកយំ។ ក្នុងពិធីនេះត្រូវមានកីឡាករបោកចំបាប់ពីរនាក់មកឈរទល់មុខគ្នាដោយមានទារកម្នាក់មួយ។ ពួកគេទាំងពីរត្រូវលើកទារកទាំងពីរឡើងលើដាក់ទល់មុខគ្នាហើយធ្វើយ៉ាងណាឲ្យទារកយំ។ បើទារកណាយំមុនគេនោះគឺជាអ្នកឈ្នះ។