ទ​ម្លាយ​​រឿង​​អ​យុត្តិ​ធម៌​​ដែល ប្រ​ធាន​​រដ្ឋ​បាល​​កា​ស៊ី​ណូ​ ប​ណ្តេញ​​បុគ្គ​លិក​​ចែក​​បៀរ ២​​នាក់​​ប្តី​​ប្រ​ពន្ធ​​ដែល​​ទើប រៀប​ការ​​ថ្មី​ថ្មោង​​ពី​​អ​គារ​​ស្នាក់​នៅ

​ក្រុង​ប៉ោយប៉ែត៖បុគ្គ​លិក​​របស់​​ក្រុម​ហ៊ុនកា​ស៊ី​ណូ​​ហ្គ្រែ​នដាយ​​មិន​​ស៊ី​​ធីប៉ោយ​ប៉ែត២​នាក់​​​ប្តី​​ប្រ​ពន្ធត្រូវ​បាន​​ប្រ​ធាន​​រដ្ឋ​បាល

ក្រុង​ប៉ោយប៉ែត ៖ បុគ្គ​លិក​​របស់​​ក្រុម​ហ៊ុន កា​ស៊ី​ណូ​​ហ្គ្រែ​ន ដាយ​​មិន​​ស៊ី​​ធី ប៉ោយ​ប៉ែត ២​នាក់​​​ប្តី​​ប្រ​ពន្ធ ត្រូវ​បាន​​ប្រ​ធាន​​រដ្ឋ​បាល របស់​​ក្រុម​ហ៊ុន ប​ណ្តេញ​​ចេញ​ពី អ​គារ​​ស្នាក់​នៅ​រ​ប​ស់​បុ​គ្គ​​លិ​ក ដោយ​​ចោទ​ប្រ​កាន់​ថា ប្តី​​លប​លួច​​ទៅ​លេង​​ប្រ​ពន្ធដែល​ទើប​រៀបការ​ថ្មីថ្មោង ក្នុង​អគារ​ស្នាក់នៅ របស់​បុគ្គលិក​ស្រី ខណៈដែល​លោក ងួន ម៉ូ​វ ធ្លាប់​ប្រព្រឹត្ត​ខុសឆ្គង​សឹង​រាប់​ភ្លេច តែ​គ្មាន​នរណា ហ៊ាន​ដេញដោល​។​

 

​ករណី​បណ្តេញ​បុគ្គលិក ២​នាក់​ប្តី​ប្រពន្ធ​ខាងលើនេះ ធើ្វ​ឲ្យ​បុគ្គលិក​ជាច្រើន មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​អមនុស្សធម៌ របស់​ប្រធាន​រដ្ឋបាល គឺ​លោក ងួន ម៉ូ​វ ហើយ​ក៏មាន​លិខិត​អនាមិក​មួយ បាន​សរសេរ​រៀបរាប់ និង​រិះគន់​លោក ងួន ម៉ូ​វ ខ្លាំងៗ​ថា បាន​ប្រើប្រាស់​យន្តការ​ដោះស្រាយ បែប​គំនិត​អាត្មានិយម ហាក់​មិន​យោគ យល់​ដល់​ជីវិត មនោសញ្ចេតនា​ប្តី​ប្រពន្ធ របស់​ពួកគេ​នោះឡើយ ។ បុគ្គលិក​ដែល​រងគ្រោះ​យ៉ាង​អយុត្តិធម៌​នោះ មានឈ្មោះ កែវ ប៊ុន​ហឺ ចំណែក​នាង​ជា​ប្រ​ព្ធ មានឈ្មោះ អៀ ឈុន​អែម ពួកគេ​ជា​បុគ្គលិក ផ្នែក​ចែក​បៀរ​ទាំងពីរ​នាក់​។  

លិខិត​អនាមិក​នោះ បាន​លើកឡើងថា លោក ងួន ម៉ូ​វ ពីមុន​ក៏​ធ្លាប់​ប្រព្រឹត្ត​ខុសច្បាប់ ក្រុមហ៊ុន​ផងដែរ ជាងនេះទៅទៀត​នោះ បុគ្គល​ម្នាក់នេះ បាន​ទាំង​យកប្រពន្ធ​របស់ខ្លួន ដែល​មិនមែនជា​បុគ្គលិក របស់​ក្រុមហ៊ុន ឲ្យ​មក​ចូល​លេង ក្នុង​បរិវេណ​អគារ បុគ្គលិក​ថែមទាំង ស៊ី​បាយ​ផឹកទឹក របស់​ក្រុមហ៊ុន​ទៀតផង ប៉ុន្តែ​គ្មាន​អ្នកណា គេ​ទៅរក​រឿង​ប្តឹងផ្តល់​នោះទេ ព្រោះ​គេ​គិតថា លោក ងួន ម៉ូ​វ វ ក៏​ជា​បុគ្គលិក​ម្នាក់ បម្រើ​ការងារ ឲ្យ​ក្រុមហ៊ុន​ដែរ ។​

 

លិខិត​បាន​បន្តថា ចំណែក​រឿង ២​នាក់​ប្តី​ប្រពន្ធ ដែល​ទើបតែ​បាន​រៀបការ ថ្មោងថ្មី​គេ​ស្រឡាញ់គ្នា នឹករលឹក​គ្នា ទៅសួរសុខទុក្ខ​គ្នា​សោះ បែរជា លោក ងួន ម៉ូ​វ ចោទថា បាន​ប្រព្រឹត្ត​អំពើ​រួម​មេថុន ក្នុង​បន្ទប់​បុគ្គលិក​ខាង​ស្រី ហើយ​ប្រើ​ច្បាប់​ព្រៃ ដេញ​ចេញពី​អគារ​ចំនួន ៩០​ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​ចូល​ស្នាក់នៅ​វិញ​។ មានការ​ខ្សិ​ប​ខ្សៀវ​ផងដែរ​ថា លោក ងួន ម៉ូ​វ ក៏​ជា​មនុស្ស​ម្នាក់ ធ្លាប់មាន​រឿងអាស្រូវ ច្រើន​គ្រាន់បើ​ដែរ  ពាក់ព័ន្ធ​នឹង ករណី​លួចលាក់​មាន​ស្នេហា ជាមួយ​បុគ្គលិក​ដូចគ្នា នៅក្នុង​ក្រុមហ៊ុន​កាស៊ីណូ​នេះ ។

ចំណែក​បុគ្គលិក​ដែល​រងគ្រោះ ២ នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវបាន​លោក ងួន ម៉ូ​វ ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ដេញចេញ​នោះ មិនអាច​ទំនាក់ទំនង សុំ​ការបំភ្លឺ​បានទេ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ ដោយឡែក លោក ងួន ម៉ូ​វ ដែលជា​ប្រធាន​រដ្ឋបាល ក្រុមហ៊ុន​កាស៊ីណូ​ហ្គ្រែ​ន ដាយ​មិន​ស៊ី​ធី ក៏​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ ជុំវិញ​មូលហេតុ​នៃ​ការបណ្តេញ បុគ្គលិក​ដោយ​មិន សម​ហេតុផល​នោះដែរ​។​

យ៉ាងណាក៏ដោយ បុគ្គលិក​មួយចំនួន​បាននាំគ្នា​បង្ហើប​ឲ្យ​ដឹងថា លោក ងួន ម៉ូ​វ ធើ្វ​បែបនេះ វា​ហាក់ដូចជា​មិន​ត្រឹមត្រូវ ទាំងស្រុង​នោះទេ ព្រោះ​ពួកគេ​ទាំងពីរ​នាក់ ក៏​ជា​បុគ្គលិក​បម្រើការ នៅក្នុង​ក្រុមហ៊ុន​តែមួយ​ដូចគ្នា ហើយ​រឿងរ៉ាវ​ខាងលើនេះ វា​មិនមាន​អ្វី​ធ្ងន់ធ្ងរ​នោះទេ បើ​សូម្បីតែ​ប្តី​ទៅលេង ប្រពន្ធ​របស់ខ្លួន​នោះ ។ បុគ្គលិក​បាន​សំណូមពរ​ឲ្យ លោក ងួន ម៉ូ​វ ហៅ ២​នាក់​ប្តី​ប្រពន្ធ​នោះ មក​ស្នាក់​នៅក្នុង​អគារ​វិញ  ដោយ​រៀបចំ​ឲ្យ​ពួកគេ បាន​នៅ​ជាមួយគ្នា ទើប​ជាការ​ប្រសើរ ព្រោះ​អាគារ​សម្រាប់ អ្នកមាន​ប្តី​ប្រពន្ធ ក៏មានដែរ ហេតុ​អី​បានជា​លោក ងួន ម៉ូ​វ មិន​ចាត់ចែង​បែរជា​ជ្រើសរើស យក​ផ្លូវ​ងងឹត​ទៅវិញ ៕

Wat ngoun Mov1


Source from: watphnom-news.com

No comments:

Post a Comment