.jpg)
បំបាត់ក្លិនមាត់ ដោយរបៀបណា?
ខាងក្រោមនេះជា គន្លឹះមួយចំនួន សំរាប់ជួយក្នុងការបំបាត់ក្លិនមាត់របស់អ្នក៖
- អនុវត្តអនាម័យមាត់ធ្មេញ ឱ្យបានល្អ។ សំអាតមាត់ និង ធ្មេញរៀងរាល់ បន្ទាប់ពីការញុំាអាហាររួច ឬ យ៉ាងហោចណាស់ ឱ្យបានពីរដង ក្នុងមួយថ្ងៃ។រៀងរាល់ពេលសំអាតម្តងៗ គឺឱ្យបានពីរនាទី។ ដុសធ្មេញឱ្យបានត្រឹមត្រូវ គឺត្រូវសំអាតអណ្តាតព្រមទាំងផ្ទៃខាងក្នុងនៃ ថ្ពាល់ ដើម្បីយកបាក់តេរី និង កំទេចកំទីម្ហូបអាហារចេញ។
- ពេទ្យធ្មេញ ក៏ផ្តល់ជាអនុសាសន៍ឱ្យមានការសំអាត អណ្តាត របស់អ្នកជាមួយជាឧបករណ៍ កោសអណ្តាត ដើម្បីកំចាត់បាក់តេរី ដែលមាននៅលើ អណ្តាតរបស់អ្នក។ ការខ្ពុរមាត់ជាមួយ ទឹកបំបាត់ក្លិនមាត់និង ការសំអាតមាត់ញឹកញាប់ក៏អាច ជួយបំបាត់ក្លិនមាត់ ជាបណ្តោះអាសន្នបានដែរ។
- ទំពារស្ករកៅស៊ូ ពេលទំនេរ។ការទំពារស្ករកៅស៊ូ គឺអាចជួយ ជំរុញឱ្យចេញទឹកមាត់។ នេះ គឺវាអាចជួយសំអាតធ្មេញ និង អញ្ចាញធ្មេញ និងជួយក្នុងការ ការពារមាត់ស្ងួតបាន។
- បញ្ឈប់ការប្រើប្រាស់ថ្នាំជក់។ ត្រូវទាត់ចោលទម្លាប់ឱ្យបាន។
- ប្រើ ទឹកខ្ពុរមាត់សំលាប់បាក់តេរី។ ខ្ពុរមាត់ម្តង ឬពីរដងក្នុងមួយថ្ងៃ គឺល្អសម្រាប់ធ្មេញ និង អញ្ចាញធ្មេញ និងអាចសម្លាប់ បាក់តេរីអាក្រក់ និងអាចបំបាត់ក្លិនមាត់របស់អ្នកបាន៕
No comments:
Post a Comment