ថ្ងៃ​នេះ​ ​​Sabay សូម​ណែនាំ​កន្លែង​​លេច​ធ្លោរ​ទាំង ​​៧​ ​ដែល​ជា​ទី​ពេញ​និយម​បំផុត​ក្នុង​​​ទីក្រុង​បេះដូង​នៃ​កម្ពុជា។ ​ ​លោក​ គង់ សុភា​រក្ស​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន ​​និង​សិតិ​ ក្រសួង​ទេសចរណ៍​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ទី​កន្លែង​ដែល​អន្ទង​បេះ​ដូង​ភ្ញៀវ​ទេសចរណ​បរទេស​នោះ​មាន​ដូច​ជា​៖

១​.​​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​

២.​ គុក​ទួល​ស្លែង

៣.សារ​មន្ទីរ​ជាតិ

៤.​ព្រះ​បរម​រាជ​វាំង

៥. ​រមណី​ដ្ឋាន​វត្ត​ភ្នំ

៦.​ការ​ជិះ​ទូក​កម្សាន្ត​តាម​មាត់​ទន្លេ​មុខ​វាំង​

៧.​ផ្សារ​ទួល​ទំពួង​

​​​លោក​ ​​ គង់ សុភា​រក្ស​ ​​បាន​បញ្ជាក់​ផង​ដែរ​ថា​ គិត​ត្រឹម​ ​៨​ខែ​ដើម​ឆ្នាំ​២០១៣​នេះ​ ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​​ចូល​មក​ទស្សនា​រាជ​ធានី​ភ្នំពេញ​តាម​រយៈ​ជើង​ហោះ​ហើរ​ផ្ទាល់​មាន​​ជាង​កន្លះ​លាន​នាក់​ កើន​​​ ​១៧.៧% ​​​និង​តាម​មធ្យោបាយ​ផ្សេងៗ​​មាន​ប្រមាណ​ជា ​​១លាន​៣​សែន​នាក់  ​កើន​​ប្រមាណ​ ​៣៨.៣%​ បើ​ធៀប​ទៅ​នឹង​៨ខែ​ដើម​ឆ្នាំ​កន្លង​ទៅ។

សូម​ចុច​អាន៖ ​មើល​ទិដ្ឋភាព​អរុណ​រៀប​រះ​​​នៅ​អង្គរ​តូច​​បន្តិច​មើល៎!

សម្រាប់​ភ្ញៀវ​ទេសចរ​បទេស​មក​ពី​តំបន់​អឺ​រ៉ុប​​និយម​ទៅ​ទស្សនា​​រមណី​ដ្ឋាន​បែ​ប​ប្រវត្តិ​សាស្ត្រ​  ខណៈ​ដែល​ភ្ញៀវ​អាស៊ី​ចាប់​អារម្មណ៍​កន្លែង​កម្សាន្ត​បែប​វប្បធម៌​ ​សិល្បៈ​​ ក្នុង​រាជ​ធានី​ក៏​ស្រស់​ត្រកាល​នេះ៕

អត្ថបទ៖ ផល្លា សុម៉ាលីណា