
ប្រទេសរុស្ស៊ី ៖ ប្រភពគេហទំព័រដាយលីម៉ែលបានបង្ហាញភោជនីយដ្ឋានបម្រើដោយកូនភ្លោះ ប្រសិនបើអ្នកឃើញអ្នកបម្រើមានមុខមាត់ដូចៗគ្នា ដែលដើរឆ្លងកាត់អ្នកពីរដង នៅពេលល្ងាច នៅក្នុងមូស្គូ នោះអ្នកមិនគ្រាន់តែទទួលបានបទពិសោធន៍ de ja vu ទេ គឺវាប្រាកដជាភោជនីយដ្ឋានបម្រើដោយកូនភ្លោះជាក់ជាមិនខាន ។
Twin Stars គឺជាភោជនីយដ្ឋានថ្មីមួយ មានទីតាំងនៅក្នុងរដ្ឋធានីរុស្ស៊ី និងត្រូវបានបម្រើដល់អតិថិជនយ៉ាងរួសរាយរាក់ទាក់ ដោយបុគ្គលិកអ្នកបម្រើ ប្អូនប្រុស ប្អូនស្រី ១គូៗ សុទ្ធភ្លោះ ។
Alexei Khodorkovsky ម្ចាស់ភោជនីយដ្ឋាន បាននិយាយថា យើងមិនប្រាកដណាស់ថា ការបម្រើសេវាកម្មជូនអតិថិជនសម្រាប់ម្ហូបអាហារ ដោយពួកប្អូនៗប្រុសស្រីភ្លោះទាំងនោះ អាចជាការទាក់ទាញនោះទេ ។ ប៉ុន្តែ យើងអាចសន្មត់ថា នោះគឺគ្រាន់តែជាទីផ្សារសម្រាប់វាប៉ុណ្ណោះ ៕
Source from: watphnom-news.com