
ប្រទេសចិន ៖ តាមប្រភពព័ត៌មានកម្សាន្ត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ បានប្រាប់ឲ្យដឹងថា នាង Yu Zhi Qing តារាម៉ូដែលចិន ដែលមានសម្រស់ ស្រស់ស្អាត និងពោរពេញដោយ ភាពសិចស៊ីបានបង្ហាញ រូបភាពគួឲ្យទាក់ទាញ ជាច្រើនសន្លឹក ធ្វើឲ្យទស្សនិកជនរបស់នាង មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
នាង Yu Zhi Qing បានក្លាយជាតារាម៉ូដែល តាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធី model and Internet celebrity ដែលប្រព្រឹត្តនៅទីក្រុងប៉េកាំង ប្រទេសចិន តាមរយៈការបោះឆ្នោតពីទស្សនិកជន ដែលនិយមលេង តាមប្រព័ន្ធអនឡាញ ទូទាំងទ្វីបអាស៊ី ។ នាង Yu Zhi Qing កើតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ ១៩៩២ នៅទីក្រុងប៉េកាំង ប្រទេសចិន ហើយនាងមានកម្ពស់១.៧៧ ម៉ែត្រ និងឈាមប្រភេទ A ៕
Source from: watphnom-news.com