លោក ប្រាក់ ប៉ូ​​លី និង​​លោក ប្រាក់ ប៉ូ​​លីន នាំ​​គ្នា​​​​ប្រ​​មូ​ល​​​លុយ​​​អ​​​ភិ​​​វឌ្ឍ​ន៍​​​​ជី​វ​​ភាព​​​​គ្រួ​សារ ក្លាយ​ជា​​ម​ហា​សេ​ដ្ឋី​​ទាំង​​ក្មេង មាន​​លុយ​​​ចាយ​​​មិន​​​ខ្វះ​

លោក ប្រាក់ ប៉ូ​​លី និង​​លោក ប្រាក់ ប៉ូ​​លីន នាំ​​គ្នា​​​​ប្រ​​មូ​ល​​​លុយ​​​អ​​​ភិ​​​វឌ្ឍ​ន៍​​​​ជី​វ​​ភាព​​​​គ្រួ​សារ ក្លាយ​ជា​​ម​ហា​សេ​ដ្ឋី​​ទាំង​​ក្មេង មាន​​លុយ​​​ចាយ​​​មិន​​​ខ្វះ​

​ក្រុង​ប៉ោយប៉ែត៖ប្រជា​ពល​រដ្ឋ​​នៅ​​ទូ​ទាំងក្រុង​​ប៉ោយ​ប៉ែតបាន​​រអ៊ូរ​ទាំ​​អំ​ពី​​ការ​​គាប​​ជំ​រិតនិង​​ការ​​កោស​រូស​​ប​ង្ខំ​​ឲ្យ​​បង់​លុយក្នុង​​ក​ម្រិត​​ខ្ពស់​​ពី​​សំ​ណាក់ម​ន្ត្រី​​សុ​រិ​យោ​ដី​និង​​សំ​ណង់

ក្រុង​ប៉ោយប៉ែត ៖ ប្រជា​ពល​រដ្ឋ​​នៅ​​ទូ​ទាំង ក្រុង​​ប៉ោយ​ប៉ែត បាន​​រអ៊ូរ​ទាំ​​អំ​ពី​​ការ​​គាប​​ជំ​រិត និង​​ការ​​កោស​រូស​​ប​ង្ខំ​​ឲ្យ​​បង់​លុយ ក្នុង​​ក​ម្រិត​​ខ្ពស់​​ពី​​សំ​ណាក់ ម​ន្ត្រី​​សុ​រិ​យោ​ដី​និង​​សំ​ណង់ ក្រុង​​ប៉ោយ​ប៉ែត ក្រោម​​ការ​គ្រប់​គ្រង​​រប​ស់​លោក ប្រាក់ ប៉ូ​​លីដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ហើយ​លោក ង៉ោ ម៉េង​ជ្រួ​ន ហាក់ដូចជា​បិទ​ភ្នែក​បិទ​ត្រចៀក ទុក​ឱកាស​ឲ្យ​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត ចំនួន ២​នាក់​សហការ​ជាមួយ​ជំនាញ​សុរិយោដី និង​សំណង់ ប្រមូល​លុយ​ពី​ម្ចាស់​សំណង់​ផ្សេងៗ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន មិន​ខ្វល់​ពី​វិធានការ​រឹតបន្តឹង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
 
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​សុរិយោដី និង​សំណង់​ក្រុង​ប៉ោយប៉ែត ដែល​គ្រប់គ្រង​ដោយ​លោក ប្រាក់ ប៉ូ​លី បង្ក​ផល​លំបាក​ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដែល​ចង់ ធ្វើ​ប័ណ្ណកម្មសិទ្ធិ និង​សុំច្បាប់​សាងសង់​ផ្សេងៗ ហើយ​លោក ប្រាក់ ប៉ូ​លី ក៏បាន​ចាត់តាំង​ឲ្យ បងប្អូន​បង្កើត​របស់​ខ្លួន​ឈ្មោះ ប្រាក់ ប៉ូ​លីន ដែលជា​អនុប្រធាន ទទួលបន្ទុក​ការងារ​ជំនាញ ផ្នែក​សំណង់ ដើរ​ស្វែងរក​ផលប្រយោជន៍ និង​គាប​ជំរិត​ម្ចាស់​សំណង់ ខុសច្បាប់​រាប់ពាន់​កន្លែង ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។ សំណង់​ជាច្រើន​ដែល​បាន​សាងសង់​កន្លងមក ទោះជា​បាន​សុំច្បាប់​ត្រឹមត្រូវ ចំណាយលុយ​ច្រើន សន្ធឹកសន្ធាប់​ក៏​លោក ប្រាក់ ប៉ូ​លីន កោសរូស​បង្ខំ​ឲ្យ​បង់លុយ ក្នុង​មួយកន្លែង​ពី ៧​ពាន់​បាត ទៅ ៥​ម៉ឺន​បាត ហើយ​ករណី​ខ្លះទៀត​ដែល​ម្ចាស់​សំណង់​ធំៗ មិនបាន​គោរព​តាម បទដ្ឋាន​បច្ចេកទេស ឬ​សាងសង់​លើសពី ការសុំច្បាប់​បន្តិចបន្តួច ត្រូវ​លោក ប្រាក់ ប៉ូ​លីន កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ចាប់ពី ៥​ពាន់​ដុល្លារ​ទៅ ១​ម៉ឺន​ដុល្លារ​អាមេរិក ។

​អំពើពុករលួយ​របស់ មន្ត្រី​ជំនាញ​សុរិយោដី និង​សំណង់​ក្រុង​ប៉ោយប៉ែត បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​យ៉ាងខ្លាំង ក៏​ព្រោះតែ​លោក ង៉ោ ម៉េង​ជ្រួ​ន ជា​អភិបាលក្រុង​ប៉ោយប៉ែត បានផ្តល់​ភ្លើង​ខៀវ​ឲ្យ មន្ត្រី​ជំនាញ​សុរិយោដី និង​សំណង់ ចេញ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​។ ប្រជាពលរដ្ឋ​មួយចំនួន បានដាក់​ពាក្យសុំច្បាប់​សាងសង់ ត្រូវបាន​មន្ត្រី​ជំនាញ​របស់លោក ប្រាក់ ប៉ូ​លី បង្ក​ផល​លំបាក មិន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ទេ ក៏​ព្រោះតែ​ម្ចាស់​សំណង់ មិនមាន​លុយ​បង់ តាម​ការទាមទារ​រប​ស់លោក ប្រាក់ ប៉ូ​លីន​។ ជាធម្មតា​មន្ត្រី​ជំនាញ​ផ្នែក​សំណង់ ត្រូវតែ​ទទួលយក​លិខិត ស្នើសុំ​សាងសង់ ពី​ប្រជាពលរដ្ឋ ហើយ​ចុះទៅ​ត្រួតពិនិត្យ​នៅលើ ទីតាំង​ជាក់ស្តែង ដើម្បី​ណែនាំ​ឲ្យ​ម្ចាស់​សំណង់ គោរព​តាម​បទដ្ឋាន​បច្ចេកទេស អំពី​ពន្លាត​និង​ព្រំដី​ជាដើម ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង លោក ប្រាក់ ប៉ូ​លី មិនដែល​ខ្វាយខ្វល់​អ្វី​ឡើយ ឲ្យ​តែ​សំណុំ​ឯកសារ​សុំច្បាប់​សាងសង់ មាន​លុយ​គ្រប់​ចំនួន គាត់​ឯកភាព​ភ្លាមៗ ប៉ុន្តែ​បើ​គ្មាន​លុយ​បង់​ទេ គឺ​ឯកសារ​នៅ​ទ្រឹង ជួនកាល​ត្រូវគេ​ទុកចោល​ឲ្យ​កណ្តៀរ​កោរ កណ្តុរ​កាត់​ទៅទៀត ។​

​នៅក្នុង​អាណាចក្រ ក្រុង​ប៉ោយប៉ែត​នេះ​ផងដែរ គេ​សង្កេតឃើញ​ជម្លោះដីធ្លី កើតមាន​យ៉ាង​ផុសផុល ដូចជា​ករណីខ្លះ អ្នកមាន​លុយ​មានអំណាច អាច​ឃុបឃិត​ជាមួយ​លោក ប្រាក់ ប៉ូ​លី ឲ្យ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជាន់​លើដី ប្រជារាស្ត្រ​ក្រីក្រ​ដែល​ពួកគាត់ គ្មាន​លុយ​រត់​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ ហើយ​មាន​ជម្លោះ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ ប្រជាពលរដ្ឋ​តែងតែ​រងគ្រោះ បាត់បង់​ដីធ្លី​យ៉ាង​អយុត្តិធម៌​បំផុត​។ លោក ប្រាក់ ប៉ូ​លី មិនដែល​ខ្វល់ខ្វាយ ពី​រឿងរ៉ាវ​អយុត្តិធម៌​ដែល ប្រជាពលរដ្ឋ​ក្រីក្រ បាន​ជួបប្រទះ​នោះទេ ធ្វើយ៉ាងណា​ឲ្យ​តែ​គាត់ អាចមាន​ឱកាស​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន គឺ​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ទាំង​លោក ប្រាក់ ប៉ូ​លី និង​លោក ប្រាក់ ប៉ូ​លីន ដែលជា​បងប្អូន​នឹង​គ្នា គ្រាន់តែ​បាន​ឡើង​ធ្វើជា​ប្រធាន និង​អនុប្រធាន​ការិយាល័យ​សុរិយោដី និង​សំណង់ ក្រុង​ប៉ោយប៉ែត ពួកគេ​បាន​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ ក្លាយជា​មហាសេដ្ឋី​ទាំង​ក្មេង មាន​លុយ​ចាយ​មិន​ខ្វះ​។​
 
​លោក លី សារី ដែលជា​ប្រធាន​មន្ទីរ​សុរិយោដី និង​សំណង់​ខេត្តបន្ទាយមានជ័យ មិនដែល​ហ៊ាន​ហើបមាត់​ពី​ភាព​អសកម្ម និង​អំពើពុករលួយ​ដែល​លោក ប្រាក់ ប៉ូ​លី និង​លោក ប្រាក់ ប៉ូ​លីន កំពុង​ប្រព្រឹត្ត​តាមរបៀប ជិះសេះ​លែងដៃ​នោះទេ មិនដឹង​ជា​លោក លី សារី ទទួលបាន​ផលប្រយោជន៍​ពី​លោក ប្រាក់ ប៉ូ​លី ប៉ុន្មាន​នោះទេ សម្រាប់​សំណង់​ខុសច្បាប់ ឬ​សំណង់​ដែល​សាងសង់ ខុស​លក្ខណៈ​បច្ចេកទេស ទើប​សំណង់​ទាំងនោះ អាច​ដំណើរការ​សាងសង់ ដោយ​គ្មាន​ឧបសគ្គ​។ លោក ឱម យ៉ិនទៀង ធ្លាប់បាន​ប្រកាស​យក ខេត្តបន្ទាយមានជ័យ ជា​គំរូ​ល្អ​មុនគេ​ក្នុងការ លុបបំបាត់​អំពើពុករលួយ ប៉ុន្តែ​លោក ប្រាក់ ប៉ូ​លី​និង​លោក ប្រាក់ ប៉ូ​លីន ដែល​ទទួលបាន​ភ្លើង​ខៀវ ពី​លោក ង៉ោ ម៉េង​ជ្រួ​ន ផង​ដែរនោះ​មិនបាន​ព្រឺ​រោមជើង ចំពោះ​ចំណាត់ការ​រឹតបន្តឹង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ ហើយ​គ្រប់​សំណង់​ខុសច្បាប់ និង​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស រង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ ដោយ​គ្មាន​ការយោគយល់​៕

Wat Poly23



Source from: watphnom-news.com

No comments:

Post a Comment