ជិះ​​ម៉ូ​តូ​ឌុប​​គ្នា​​ទៅ​បុក​​ឡាន​​កុង​តឺ​ន័រ ស្លាប់​​ម្នាក់​​និង​​របួស​ធ្ងន់​​ម្នាក់ ឡាន​​ដាក់​​មេ​​ប្រូច​​បាត់​

​ខេត្តកណ្តាល៖បុរស​​ពីរ​​នាក់​​បាន​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នាជ្រុល​​ទៅ​បុក​​គូថ​​រថ​យន្តយ៉ាង​​ពេញ​ទំ​ហឹងប​ណ្តាល​​ឲ្យ​​ស្លាប់​​ម្នាក់នៅ​នឹង​ក​ន្លែង​​កើត​ហេតុនិង​​ម្នាក់​ទៀត​​រង​របួស​ធ្ងន់

ខេត្តកណ្តាល ៖ បុរស​​ពីរ​​នាក់​​បាន​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នា ជ្រុល​​ទៅ​បុក​​គូថ​​រថ​យន្ត យ៉ាង​​ពេញ​ទំ​ហឹង ប​ណ្តាល​​ឲ្យ​​ស្លាប់​​ម្នាក់ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ និង​​ម្នាក់​ទៀត​​រង​របួស​ធ្ងន់ កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​៣​០ នា​ទី​​ថ្ងៃ​ទី​​៣ ខែ​ធ្នូ ឆ្នាំ​​២០​១៣ តាម​​ប​ណ្តោ​យ​​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

ជនរងគ្រោះ​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1M-6256 មានឈ្មោះ លន់ សុភ​ក្ត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​ធ្វើ​ជ្រូក មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ បាន​ស្លាប់​នៅ​នឹង កន្លែងកើតហេតុ អ្នករងរបួស​ធ្ងន់ មិន​ស្គាល់​អត្តសញ្ញាណ​នោះឡើយ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។

​ក្រោយពេល​កើតហេតុ រថយន្ត​បាន​បើក​គេច​បាត់ស្រមោល ព្រោះ​តំបន់​គ្រោះថ្នាក់​ជា​កន្លែង​ស្ងាត់ តែ​ប្រជាពលរដ្ឋ​បាន​អះអាងថា ជា​ប្រភេទ​រថយន្ត​កុងតឺន័រ ឈប់​នៅលើ​ផ្លូវ គ្មាន​ដាក់​សញ្ញា​សម្គាល់​។ មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២​នាក់​បានធ្វើ​ដំណើរ ពី​លិចទៅ​កើត ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​ធុន​ធំ ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ម្នាក់ ដួល​បោក​ក្បាល​ផ្ទប់​នឹង​ជញ្ជាំង​រថយន្ត ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​អ្នកជិះ ពីក្រោយ​រងរបួស​ធ្ងន់​៕

Wat 0412


Source from: watphnom-news.com

No comments:

Post a Comment