ប្រាប់ប្រពន្ធថាជិតបែកគ្នា រត់ទៅតុបតែងខ្លួនយ៉ាងស្អាតបាត ហើយចង.កសម្លាប់ខ្លួន

ក្រុងប៉ោយប៉ែត ៖ បុរសចិត្តខ្លាំងម្នាក់ ខឹងប្រពន្ធស្តីបន្ទោស រឿងផឹកស្រាទាំងព្រឹក ជាមួយមិត្តភក្តិ បានរត់ទៅចងកធ្វើអត្តឃាត នៅក្នុងដីឡូមួយកន្លែង ខាងក្រោយផ្ទះស្លាប់បាត់បង់ជីវិត កាលពីម៉ោង ១និង៤០ នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣នៅចំណុចក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ហើយនៅពេលប្រពន្ធឈប់ខឹង បានដើររកប្តីក៏ប្រទះឃើញ ចងកស្លាប់បាត់ទៅហើយ។
មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានត្រលប់មកពី ទិញសម្ភារៈសម្រាប់លក់ដូរនៅផ្ទះ ស្រាប់តែឃើញប្តីកំពុងអង្គុយផឹក យ៉ាងត្រជាក់ចិត្ត ដោយមិនបានជួយ ការងារប្រពន្ធឡើយ ហើយប្រពន្ធក៏ស្តីបន្ទោសបន្តិចបន្តួចប៉ុណ្ណោះ តែបុរសជាប្តីចិត្តខ្លាំង បានរត់ទៅចងករំសាយកំហឹង។ ស្ត្រីជាប្រពន្ធឈ្មោះ សួន ស្រីមុំ អាយុ ៤៣ឆ្នាំបានបញ្ជាក់ថា ប្តីរបស់គាត់ឈ្មោះ រត្ន័ ហែមរ៉ា ហៅពៅ អាយុ ៤០ឆ្នាំរស់នៅភូមិឃុំខាងលើ។
នៅពេលប្រពន្ធស្តីបន្ទោស បុរសជាប្តីបានឆ្លើយតបវិញថា ឈប់ស្តីបន្ទោសឲ្យអញទៅ យើងជិតបែកគ្នា ហើយ ។ បន្ទាប់មកក៏ឃើញប្តី រត់ទៅសិតសក់លាបម្សៅ សំអាតខ្លួន តែស្ត្រីជាប្រពន្ធ មិនខ្វល់នោះទេ ដោយនឹកស្មានថា គ្មានអ្វីកើតឡើង។ ក្រោយមកស្ត្រីជាប្រពន្ធ បានដើររកប្តីឲ្យមកហូបបាយ តែរកមិនឃើញសោះ ស្រាប់តែឃើញប្តីចងក លើដើមអំពិល ស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចបាន ទៅពិនិត្យសាកសព តែពុំឃើញសញ្ញាណមួយ ទាក់ទិនទៅនឹងអំពើ ឃាតកម្មនោះទេ៕
Source from: watphnom-news.com
No comments:
Post a Comment