វិស​មិត​ភាព​​ការ​ងារ ក្នុង​មុខ​​​តំ​ណែង​​សំ​ខាន់​​​​ៗ​ទាំង៣ នាំ​​ឲ្យ​​លោក អ៊ុយ កុ​ស​ល មាន​​លុយ​​ខាប់​​ដូច​​ទឹក​គ្រឿង មិន​ដែល​​ខ្វល់​​ពី​​ការ​កែ​ទ​ម្រង់​

វិស​មិត​ភាព​​ការ​ងារ ក្នុង​មុខ​​​តំ​ណែង​​សំ​ខាន់​​​​ៗ​ទាំង៣ នាំ​​ឲ្យ​​លោក អ៊ុយ កុ​ស​ល មាន​​លុយ​​ខាប់​​ដូច​​ទឹក​គ្រឿង មិន​ដែល​​ខ្វល់​​ពី​​ការ​កែ​ទ​ម្រង់​

​រាជធានី​ភ្នំពេញ៖ក្នុង​​ប្រវត្តិ​សា​ស្ត្រ​​របស់អគ្គ​នា​យក​ដ្ឋាន​​គយ​​និង​​រដ្ឋា​ករមាន​តែ​​លោកអ៊ុយកុ​ស​លម្នាក់​​ប៉ុ​ណ្ណោះ

​រាជធានី​ភ្នំពេញ ៖ ក្នុង​​ប្រវត្តិ​សា​ស្ត្រ​​របស់ អគ្គ​នា​យក​ដ្ឋាន​​គយ​​និង​​រដ្ឋា​ករ មាន​តែ​​លោក អ៊ុយ កុ​ស​ល ម្នាក់​​ប៉ុ​ណ្ណោះ ដែល​មាន​​បុព្វ​សិទ្ធិ​​ធំ​ធេង អាច​​កាន់​តំ​ណែ​ង​សំ​ខាន់​ៗ​​ចំ​នួន ៣​​តែ​ម្នាក់​ឯង រាប់​សិប​​ឆ្នាំ​​មក​ហើយ បង្កើត​​ឲ្យ​​មាន​​វិស​មិត​ភាព​​ការងារ ក្នុង​ជួរ​មន្ត្រី​គយ ដោយសារតែ​តំណែង​ទាំង ៣​របស់លោក អ៊ុយ កុសល បង្កើត​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស និង​ទំនាស់​ផលប្រយោជន៍​។ ដូច្នេះ​ការចាប់​ផ្តើម​កែទម្រង់​ដ៏​សំខាន់​នៅពេលនេះ  មិនគួរណា​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មើលរំលង​ពី​ភាព​អសកម្ម និង​វិសមិតភាព​ការងារ របស់លោក អ៊ុយ កុសល នោះទេ​។​

​មន្ត្រី​គយ​មួយចំនួន​បាន​ស្ញើ​ច​សរសើរ ពី​លោក អ៊ុយ កុសល ដែលមាន​សិទ្ធិអំណាច កាន់​ការងារ​សំខាន់ៗ​ចំនួន​៣ រួមមាន ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកណ្តាល និង​ជា​អនុប្រធាននាយកដ្ឋាន ច្បាប់​និង​វិវាទ​ផងដែរ​។ មុខតំណែង​ទាំង ៣​នេះ​មាន​មន្ត្រី​ជាច្រើន​ទៀត  អាចធ្វើ​ការងារ​ជំនួស​លោក អ៊ុយ កុសល សឹង​ថា​មាន​សមត្ថភាព ធ្វើ​ការងារ​បានល្អ​ខ្លាំង​ជាង​លោក អ៊ុយ កុសល ទៅទៀត ប៉ុន្តែ​មិនដឹង​ជាមាន រឿងរ៉ាវ​អាថ៌កំបាំង​អ្វី​ទេ ដែល​លោក អ៊ុយ កុសល អាច​ក្រាញ​អំណាច តោង​តំណែង​ទាំង ៣​នេះ ឡើង​ដុះ​ស្លែ​ទៅហើយ​។

​បើ​ពិនិត្យ​លើ​ផែនការ​សកម្មភាព ត្រង់ចំណុច​ទី​២ សូម​លោក អូន ព័ន្ធមុនីរ័ត្ន ជាពិសេស​អគ្គនាយក គយ​និង​រដ្ឋាករ មេត្តា​ពិនិត្យមើល ពី​បញ្ហា​វិសមិតភាព​ការងារ​គយ របស់លោក អ៊ុយ កុសល ឡើងវិញ​ផង ព្រោះ​សព្វថ្ងៃនេះ ការងារ​ទាំង ៣​របស់លោក អ៊ុយ កុសល អាច​ប្រមូល​ផលប្រយោជន៍ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាមរបៀប​ពុករលួយ​នៅត្រង់ថា ពេល​គាត់​ប្រព្រឹត្ត​ខុសឆ្គង ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាល គ្មាន​នរណា​ហ៊ាន​ស៊ើបអង្កេត កំហុសឆ្គង​នោះទេ ព្រោះ​លោក អ៊ុយ កុសល មាន​តួនាទី​មួយទៀត ជា​អនុប្រធាននាយកដ្ឋាន ច្បាប់​និង​វិវាទ​។

​មន្ត្រី​គយ​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា វិសមិតភាព​ការងារ​គយ​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក អ៊ុយ កុសល មាន​លុយ​ឡើង​ខាប់​ដូច​ទឹកគ្រឿង ហើយ​សិទ្ធិអំណាច របស់គាត់​ពេញដៃ ដែល​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ត្រូវតែ​ឱនលំទោន យកចិត្តយកថ្លើម សឹង​ថា​តំណែង​ជា​មេ​គយ​ចល័ត នៅ​ទូទាំងប្រទេស មិនបាន​មួយ​ចម្រៀក នៃ​អំណាច​ដ៏​មហិមា របស់លោក អ៊ុយ កុសល ផង​ទេ​។ មានការ​បញ្ជាក់ថា ការដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​មកពី តាម​ច្រកព្រំដែន សំដៅ​ចូលមក ចំណុច​ចុង​ទី គឺ​ឃ្លាំង​ស្តុក​ទំនិញ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លក់​ចែកចាយ ទៅតាម​ទីផ្សារ ស្ថិតក្រោម​ការគ្រប់គ្រង យ៉ាង​ណែន​ពេញដៃ ពី​សំណាក់​លោក អ៊ុយ កុសល​។

​ដូចដែល​ក្រុមមន្ត្រី​មួយចំនួន បាន​បញ្ជាក់ថា ប្រសិនបើ​លោក អ៊ុយ កុសល មាន​ឆន្ទៈ​លុបបំបាត់ អំពើ​គេចពន្ធ គឺ​គាត់​អាចធ្វើ​បាន​ដោយ​ជោគជ័យ ព្រោះ​ឃ្លាំង​ស្តុក​ទំនិញ​ទាំងអស់ សុទ្ធតែ​តាំងនៅ​ក្នុង រាជធានី​ភ្នំពេញ ហើយ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ សុទ្ធ​តែមាន​ទំនាក់ទំនង ចូល​បង់លុយ​ជាប្រចាំ ឲ្យ​ជំនាញ​គយ​របស់លោក អ៊ុយ កុសល​។ ដូចជា​សម្រាប់​រថយន្ត ដឹកជញ្ជូន​ទំនិញ​មួយគ្រឿង ចូលទៅក្នុង​ឃ្លាំង​ចាំបាច់ ត្រូវតែ​បង់លុយ​ចំនួន ២០០​ដុល្លារ ឲ្យ​ជំនាញ​គយ​ក្រោម​បញ្ជា​ផ្ទាល់ របស់លោក អ៊ុយ កុសល មិនដែល​ខកខាន ម្តងណា​ឡើយ បើ​មិន​ដូច្នេះ​ទេ លោក អ៊ុយ កុសល នឹង​ចាប់យក ទំនិញ​ទាំងនោះ​ទៅ​ផាកពិន័យ ឬ​អាច​បង្កបញ្ហា​ផ្សេងៗ​។​

​មុនពេល​ដឹកទំនិញ ចូលដល់​រាជធានី​ភ្នំពេញ ក៏ត្រូវ​ឆ្លងកាត់​ខេត្តកណ្តាល ហើយ​ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាល លោក អ៊ុយ កុសល ក៏​កំពុង​សុខ​ស្រួល ក្នុងការ​ចាត់តាំង​មន្ត្រីក្រោមឱវាទ ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញ យ៉ាង​អនាធិបតេយ្យ​បំផុត ពោលគឺ​ទាំង​ការដឹកជញ្ជូន​ទំនិញ​ស្របច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ សុទ្ធតែ​ជាប់​កាតព្វកិច្ច បង់លុយ​ជូន​លោក អ៊ុយ កុសល មិន​អាចមាន​ឈ្មួញ​ណា​ម្នាក់ គេចផុត​បានឡើយ​។ ចំពោះ​តួនាទី​ជា អនុប្រធាននាយកដ្ឋាន​វិវាទ​និង​ច្បាប់ ក៏​ជា​សិទ្ធិអំណាច​យ៉ាង​ពិសេស របស់លោក អ៊ុយ កុសល ក្នុង​ការដាក់​សម្ពាធ ទៅលើ​ជំនាញ​គយ​គ្រប់​ការិយាល័យ គ្រប់​អង្គភាព ដែល​បាន​ប្រព្រឹត្ត​ខុស ឬ​មាន​ពាក្យបណ្តឹង​។​

​ព្រោះ​តួនាទី​ជា​អនុប្រធាន នាយកដ្ឋាន​វិវាទ​និង​ច្បាប់​នេះ លោក អ៊ុយ កុសល មាន​សិទ្ធិ ដាក់ពិន័យ​ឬ​បើក​ការស៊ើបអង្កេត លើ​ភាពមិនប្រក្រតី​ណាមួយ ដែល​មន្ត្រី​គយ​បាន​ប្រព្រឹត្ត​ខុស​។ អាច​បញ្ជាក់បាន​ថា តួនាទី​ទាំង ៣ របស់លោក អ៊ុយ កុសល មាន​វិសមិតភាព​ការងារ ក្នុង​នាយកដ្ឋាន​គយ​និង​រដ្ឋាករ រាប់សិប​ឆ្នាំ​មកហើយ បើ​និយាយថា គ្មាន​មន្ត្រី​សម្រាប់​ជំនួស តំណែង​របស់លោក អ៊ុយ កុសល ក៏​មិន​ត្រឹមត្រូវ ប៉ុន្តែ​រឿង​ពិត​វា​ផ្តើមចេញ ពី​ទេពកោសល្យ​ដែល​លោក អ៊ុយ កុសល ចេះ​ប្រមូល​ផលប្រយោជន៍ ពី​អំពើពុករលួយ យកទៅ​បែងចែក​ថ្នាក់លើ និង​ទុក​សម្រាប់​អភិវឌ្ឍន៍ មុខតំណែង​យ៉ាង​ក្រអឺតក្រទម​។​

​ក្នុង​កាលៈទេសៈ ដែល​រាជរដ្ឋាភិបាល បានដាក់​វិធានការ​កែទម្រង់ លើ​ការប្រមូល​ពន្ធ​និ ង​លុបបំបាត់​ភាព​អសកម្ម របស់​ជំនាញ​គយ រឿង​ចាំបាច់​ដែល​ត្រូវ​គិតគូរ គឺ​ករណី​លោក អ៊ុយ កុសល ដែល​កំពុងកាន់​តំណែង​ធំៗ​ចំនួន ៣​ម្នាក់ឯង បង្កើត​ឲ្យ​មាន​វិសមិតភាព​ការងារ ហើយ​តំណែង​ទាំង ៣​នេះ បាន​នាំ​ឲ្យ​លោក អ៊ុយ កុសល មាន​លុយ​ខាប់​ដូច​ទឹកគ្រឿង ព្រោះ​គ្រប់​ច្រក សុទ្ធតែ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផលប្រយោជន៍ ដែល​លោក អ៊ុយ កុសល អាច​ប្រមូល​យកទៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ បើ​និយាយ​ភាសា​សាមញ្ញ គឺ​មន្ត្រី​គយ​ដែល​ឃុបឃិត ឲ្យ​មាន​បទល្មើស គេចពន្ធ​ធំជាងគេ បំផ្លាញ​ចំណូល​ថវិកាជាតិ តាម​អំពើ​ចិត្ត គឺ​លោក អ៊ុយ កុសល តែម្តង​៕


Source from: watphnom-news.com

No comments:

Post a Comment