ទៅបង់សំណាញ់ក្នុងស្ទឹងសង្កែ បានកាំភ្លើងអាកាមួយដើម យកទៅប្រគល់ជូនសមត្ថកិច្ច

ខេត្តបាត់ដំបង ៖ កាំភ្លើងមួយដើម ម៉ាកអាកា គ្មានបង់គ្មានគ្រាប់ មានលេខ ៤៩៣៦៧៧ នៅមានគុណភាព ៥០ភាគរយ ត្រូវបានបុរសអ្នកនេសាទម្នាក់ បង់សំណាញ់ចាប់ត្រី ក្នុងស្ទឹងសង្កែប្រទះឃើញ នៅចំណុចភូមិក្តីក្រោម ឃុំព្រែកហ្លួងស្រុកឯកភ្នំ ខេត្តបាត់ដំបង និងបានប្រគល់ជូនសមត្ថកិច្ច យកមករក្សាទុក នៅអធិការស្រុក ទុកជាសម្បត្តិរដ្ឋ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។
លោក យឿម ប៊ុនលឿប អធិការស្រុកឯកភ្នំ បានអោយដឹងថា ឈ្មោះ ប៉ាន មឿត អាយុ ៥៧ឆ្នាំជាអ្នកនេសាទ រស់នៅភូមិកើតហេតុ ទៅបង់សំណាញ់ ក៏ប្រទះឃើញកាំភ្លើងមួយដើមនេះ យកមកប្រគល់ជូនសមត្ថកិច្ច ប៉ុស្តិ៍ព្រែកហ្លួង កាលពីម៉ោង១០ ព្រឹកថ្ងៃទី៣០ ខែធ្នូ។ ឈ្មោះ ប៉ាន មឿត បានប្រាប់សមត្ថកិច្ចថា ពេលបង់សំណាញ់ក្នុងស្ទឹង ទាញអូសឡើងទាក់តឹងៗ ស្មានតែបានត្រីធំ ឬទាក់ឈើពេលលើកឡើង ទើបដឹងថា ជាកាំភ្លើងវែង រួចក៏យកប្រគល់ឲ្យ សមត្ថកិច្ចមូលដ្ឋានតែម្តង៕
Source from: watphnom-news.com
No comments:
Post a Comment