មេ​​ឈ្មួញ ស៊ុន ហួរ នៅ​តែ​​បន្ត​​ប្រើ​​ស្បែក​​ជា​​​ឧត្តម​សេ​នីយ៍​​យោ​ធា រក​ស៊ី​​នាំ​ចូល​​ទំ​និញ​​បង់​ពន្ធ​​មិន​​គ្រប់ តាម​​គ្រប់​​​រូប​ភាព​មិន​​ខ្វល់​​ពី​​ការ​កែ​ទ​ម្រង់​

មេ​​ឈ្មួញ ស៊ុន ហួរ នៅ​តែ​​បន្ត​​ប្រើ​​ស្បែក​​ជា​​​ឧត្តម​សេ​នីយ៍​​យោ​ធា រក​ស៊ី​​នាំ​ចូល​​ទំ​និញ​​បង់​ពន្ធ​​មិន​​គ្រប់ តាម​​គ្រប់​​​រូប​ភាព​មិន​​ខ្វល់​​ពី​​ការ​កែ​ទ​ម្រង់​

​រាជធានី​ភ្នំពេញ៖មេ​​ឈ្មួញ​​រក​ស៊ី​​ដឹក​ជញ្ជូ​ន​​ទំ​និញមិន​​ប្រ​ក្រ​តីឬ​​ទំ​និញ​​បង់​ពន្ធ​​មិន​​គ្រប់​​ម្នាក់​​ឈ្មោះស៊ុនហួរបាន​​ប្រើ​ប្រាស់​​ស្បែក​​ជា​​យោ​ធា

​រាជធានី​ភ្នំពេញ ៖ មេ​​ឈ្មួញ​​រក​ស៊ី​​ដឹក​ជញ្ជូ​ន​​ទំ​និញ មិន​​ប្រ​ក្រ​តី ឬ​​ទំ​និញ​​បង់​ពន្ធ​​មិន​​គ្រប់​​ម្នាក់​​ឈ្មោះ ស៊ុន ហួរ បាន​​ប្រើ​ប្រាស់​​ស្បែក​​ជា​​យោ​ធា ដើ​ម្បី​​ព​ង្រឹង​ព​ង្រីក​អា​ជីព រក​ស៊ី​​ដឹក​ជញ្ជូន​​ទំ​និញ នៅ​តាម​​ផ្លូវ​ជាតិ​​លេខ​​៦ ហើយ​​ចុង​​ក្រោយ​នេះ​​មេ​ឈ្មួញ ស៊ុន ហួរ  បាន​បង្កើត​ក្រុមហ៊ុន​ឡានក្រុង​មួយ​ឈ្មោះ ១៥​អេស​អិ​ច ដើម្បី​ដឹកជញ្ជូន​ទំនិញគេចពន្ធ មកពី​ស្រុក​យួន​តាម​ច្រក​បាវិត យ៉ាង​គគ្រឹកគគ្រេង គេ​មិនដែល​ឃើញ​សមត្ថកិច្ច និង​ជំនាញ​គយ​ចាត់វិធានការ ត្រួតពិនិត្យ​ឬ​បង្ក្រាប​ការដឹកជញ្ជូន ទំនិញគេចពន្ធ​ទ្រង់ទ្រាយ​ធំ របស់​មេ​ឈ្មួញ ស៊ុន ហួរ ម្តងណា​ឡើយ​។​

​អតីតកាល របស់​មេ​ឈ្មួញ ស៊ុន ហួរ គ្រាន់តែ​ជា​មេការ ឬ​ជា​កម្មករ​របស់​យាយ ញាប់ ជា​មេ​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ ដ៏​ល្បី​តាម​ច្រក​ខេត្តកំពង់ចាម ហើយ​មេ​ឈ្មួញ ស៊ុន ហួរ មិន​ត្រឹម​តែមាន​ឥទ្ធិពល ក្នុងការ​ដឹកជញ្ជូន​ទំនិញគេចពន្ធ បំផ្លាញ​ចំណូល​ថវិកាជាតិ ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះទេ គាត់​ថែមទាំង​មាន​មុខមាត់​ផងដែរ បន្ទាប់ពី​មាន​លុយ​រត់ការ ចូលធ្វើ​យោធា រហូត​ទទួលបាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ទោ តែ​គាត់​មិនសូវមាន វត្តមាន​ក្នុង​បន្ទាយ​នោះទេ គិតគូរ​តែ​ការរកស៊ី ដឹកជញ្ជូន ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​គ្រប់​ច្រកល្ហក​។ មេ​ឈ្មួញ ស៊ុន ហួរ ក៏មាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​គយ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ជាច្រើន​ទៀត តាមរយៈ​ការចែករំលែក ផលប្រយោជន៍​ជាប្រចាំ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ទាំងនោះ រំខាន​ការដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ របស់គាត់​។​

​មន្ត្រី​តូចតាច មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មេ​ឈ្មួញ ស៊ុន ហួរ បាន​ប្រើប្រាស់​ច្រកព្រំដែន​មួយចំនួន ក្នុង​ខេត្តកំពង់ចាម ដូចជា​ច្រក​ត្រពាំង​ផ្លុ​ង ច្រក​ដូនរ័ត្ន និង​ច្រក​ច័ន្ទ​មូល សម្រាប់​ដឹកជញ្ជូន​ទំនិញ បង់ពន្ធ​មិន​គ្រប់ រួមមាន​ទំនិញ គ្រឿង​អេឡិចត្រូនិក ទំនិញ​ចាប់ហួយ​ចម្រុះ គ្រឿងសំណង់ និង​សម្ភារៈប្រើប្រាស់ មួយ​ចំនួន​ទៀត យ៉ាង​គគ្រឹកគគ្រេង គ្មាន​រណា​ហ៊ាន​ប៉ះពាល់​ទេ​។ ការ​នាំចូល​ទំនិញ​ភាគច្រើន មេ​ឈ្មួញ ស៊ុន ហួរ បាន​ទំនាក់ទំនង​ជាមួយ សមត្ថកិច្ច​និង​ជំនាញ​គយ ដើម្បី​សម្របសម្រួល​ក្នុងការ បង់ពន្ធ​មិន​គ្រប់ ហើយ​ពេលខ្លះទៀត មេ​ឈ្មួញ ស៊ុន ហួរ បាន​បន្លំ​ការនាំ​ចូល​ទំនិញគេចពន្ធ ដោយ​ជ្រក​ក្រោម ទំនិញ​វិនិយោគ ដែល​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ កើតឡើង​ដោយមាន​ការបើក​ភ្លើង​ខៀវ និង​ការឃុបឃិត​ពី​សំណាក់ ជំនាញ​គយ ប្រចាំ​ច្រកព្រំដែន​ទាំងនោះ​។​

 រថយន្ត​យី​ឌុប​ផ្ទុក​លើស​ទម្ងន់ បាន​ដឹកទំនិញ បង់ពន្ធ​មិន​គ្រប់​របស់​មេ​ឈ្មួញ ស៊ុន ហួរ មកពី​ស្រុក​យួន មក​ស្តុក​ទុក​នៅក្នុង​ឃ្លាំង ដ៏​ធំ​មួយកន្លែង ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ហើយ​បន្ត​បញ្ជូន ទៅ​ចែកចាយ នៅតាម​បណ្តា​ខេត្ត មួយចំនួនទៀត យ៉ាង​រលូន​ល្អ​បំផុត ហើយ​យូរៗ​ម្តង​គេ​សង្កេតឃើញ គយ​ច​ល័យ ចុះ​ទៅ​ពិនិត្យមើល ឃ្លាំង​ស្តុក​ទំនិញ របស់​មេ​ឈ្មួញ ស៊ុន ហួរ ប៉ុន្តែ​មិនមែន​ដើម្បី បង្ក្រាប​នោះទេ គឺ​ទំនងជា​ទៅ​ទទួល​ស្រោមសំបុត្រ​។ សមត្ថកិច្ច​មួយចំនួន​ទៀត ដែល​មិន​ពេញចិត្ត ចំពោះ​ការដឹកជញ្ជូន​ទំនិញ របស់​មេ​ឈ្មួញ ស៊ុន ហួរ បាន​រៀប​គម្រោង​ចុះទៅ​បង្ក្រាប តែ​មេ​ឈ្មួញ ស៊ុន ហួរ បាន​សម្រុះសម្រួល សុំ​ការ​យោគ​យល់ កុំ​ឲ្យ​មានការ​ពិនិត្យ​ឃ្លាំងទំនិញ ឬ​បង្ក្រាប​ការដឹក​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់គាត់​។​

​មានការ បញ្ជាក់​ផងដែរ​ថា លោក ស៊ុន ហួរ បាន​ឡើង​ឋានន្តរស័ក្តិ​ជា ឧ​ត្ត​ម​សេនីយ៍​ទោ យ៉ាង​ឆាប់រហ័ស បើ​ពិនិត្យមើល​អតីតភាព​ការងារ ច្បាស់​ណាស់​ដែលថា លោក ស៊ុន ហួរ រក​ស័ក្តិ ៥​ពាក់​មិនបាន​ផង  មានន័យថា​តំណែង និង​ស្បែក​ជា​យោធា​របស់​មេ​ឈ្មួញ ស៊ុន ហួរ បានមកពី​ការចំណាយ​ប្រាក់ ឬ​ការរត់​រក​អន្តរា​គមន៍ ពី​មន្ត្រី​មានអំណាច​មួយចំនួន​។ មកដល់ពេលនេះ​គេ​សង្កេតឃើញ មេ​ឈ្មួញ ស៊ុន ហួរ សម្តែង​ភាព ក្រអឺតក្រទម​យ៉ាងខ្លាំង ក៏​ព្រោះតែ​គាត់​មាន​មោទន​ភាព ក្នុងការ​ផ្តល់​លុយ​ជូន អ្នកមានអំណាច​មួយចំនួន ដើម្បី​ធ្វើជា​ខ្នងបង្អែក ដូច្នេះ​មន្ត្រី​និង​សមត្ថកិច្ច​ស្ថាប័ន​ដទៃ មិន​ហ៊ាន​ប៉ះពាល់​ការរកស៊ី នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ របស់គាត់​ទេ​។​

​សម្រាប់​ការបង្កើត​ក្រុមហ៊ុន រថយន្តក្រុង ឈ្មោះ ១៥​អេស​អិ​ច ក៏​ជា​សកម្មភាព ដែល​មេ​ឈ្មួញ ស៊ុន ហួរ ឆ្លៀតឱកាស លួច​បង្កប់​ទំនិញគេចពន្ធ មកពី​ស្រុក​យួន ចូល​តាម​ច្រក​បាវិត ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ យ៉ាង​សុខ​ស្រួល​បំផុត មិនដែល​មាន​នរណា​ហ៊ាន​សួរនាំ​ទេ ក៏​ព្រោះតែ​មេ​ឈ្មួញ ស៊ុន ហួរ បាន​បែងចែក​ផលប្រយោជន៍ ជូនទៅ​មន្ត្រី​និង​សមត្ថកិច្ច ប្រចាំ​ច្រក​បាវិត និង​តាម​ដងផ្លូវ​។ មន្ត្រី​មួយចំនួន​បាន​បញ្ជាក់ថា បើទោះបី​ជាមាន​ស្បែក ជា​យោធា​ពាក់​ផ្កាយ ២​ក៏ដោយ ប៉ុន្តែ​មេ​ឈ្មួញ ស៊ុន ហួរ នៅតែ​រក្សា​ចិត្តថ្លើម និង​ការទំនាក់ទំនង យ៉ាង​ជិតដិត​ជាមួយ​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​កុំ​ឲ្យ​រំខាន​ការរកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ​របស់​គាត់​។​

​គេ​ចាំបាន​ថា សម្តេច ហ៊ុន សែន ធ្លាប់បាន​ព្រមាន ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដកខ្លួន​ចេញពី​អំពើ​ល្មើសច្បាប់ តាម​យុទ្ធសាស្ត្រ កែទម្រង់​ស៊ីជម្រៅ ប៉ុន្តែ​មេ​ឈ្មួញ ស៊ុន ហួរ មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា ឬ​សេចក្តីណែនាំ​របស់​ថ្នាក់លើ​នោះទេ គាត់​ព្យាយាម​តាម​គ្រប់​មធ្យោបាយ ដើម្បី​មានឱកាស នាំចូល​ដឹកជញ្ជូន ទំនិញ​បង់ពន្ធ​មិន​គ្រប់ យ៉ាង​អនាធិបតេយ្យ ដោយសារតែ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ជំនាញ​គយ​ភាគច្រើន ធ្លាប់​សុំ​លុយ​ពី​គាត់ តាមរយៈ​ការជួយ​សម្របសម្រួល ឲ្យ​ទំនិញគេចពន្ធ​របស់គាត់ ដំណើរការ​ដោយ​រលូន​ល្អ​។ គេ​ចង់ឃើញ​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ ក៏ដូចជា​លោក​មេ​គយ ប៉ែន ស៊ីម៉ន មេត្តា​ពិនិត្យឡើងវិញ ចំពោះ​សកម្មភាព​រកស៊ី​ដឹកជញ្ជូន ទំនិញ​បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ ស៊ុន ហួរ ទាំង​តាម​រថយន្ត​យី​ឌុប មកពី​ខេត្តកំពង់ចាម ក៏ដូចជា​តាម​រថយន្ត​ក្រុង មកពី​ខេត្ត​ស្វាយរៀង​៕

Wat-Sun-Hour


Source from: watphnom-news.com

No comments:

Post a Comment