លោក វ៉ន សុ​គន្ធ យក​​លិ​ខិត​​បេ​សក​កម្ម របស់​​អគ្គ​ស្នង​ការ​​ន​គ​រ​បាល​​ជាតិ ទៅ​​បង្ក​​ព្យុះ​ភ្លៀង​​និង​​ប្រ​មូល​​លុយ ពី​​ការ​ដឹក​ជ​ញ្ជូន​​ឈើ​​យ៉ាង​​ក្រ​អឺត​ក្រ​ទម​

លោក វ៉ន សុ​គន្ធ យក​​លិ​ខិត​​បេ​សក​កម្ម របស់​​អគ្គ​ស្នង​ការ​​ន​គ​រ​បាល​​ជាតិ ទៅ​​បង្ក​​ព្យុះ​ភ្លៀង​​និង​​ប្រ​មូល​​លុយ ពី​​ការ​ដឹក​ជ​ញ្ជូន​​ឈើ​​យ៉ាង​​ក្រ​អឺត​ក្រ​ទម​

​ខេត្តស្ទឹងត្រែង៖ក្នុង​​អំ​ណាច​​ជា​​ប្រ​ធាននគរ​បាល​​សេដ្ឋ​កិច្ចក្រ​សួង​ម​ហា​ផ្ទៃប្រ​ចាំ​ខេត្ត​​ស្ទឹង​ត្រែងលោកវ៉ន

​ខេត្តស្ទឹងត្រែង ៖ ក្នុង​​អំ​ណាច​​ជា​​ប្រ​ធាន នគរ​បាល​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ ប្រ​ចាំ​ខេត្ត​​ស្ទឹង​ត្រែង លោក វ៉ន សុ​គន្ធ បាន​​បង្ក​​ព្យុះ​ភ្លៀង តាម​តែ​​អំ​ពើ​​ចិត្ត កោស​រូស​បង្ខំ​​ឲ្យ ក្រុម​​ឈ្មួញ​​ទាំង​​តូច​​ទាំង​​ធំ បង់​លុយ​​យក​ទៅ​​ច្រក​​ហោ​ប៉ៅ ធ្វើ​​មាន​​​ធ្វើ​បាន​ផ្ទាល់ខ្លួន មិនដែល​ខ្វល់ខ្វាយ​ពី ការបង្ក្រាប​ម្តងណា​ឡើយ ដូចដែល​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា លោក វ៉ន សុគន្ធ បាន​យក​លិខិត​បេសកកម្ម របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ទៅប្រើ​ប្រាស់​ធ្វើ​អាជីវកម្ម ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ ដូចជា​ការដាក់​រថយន្ត សម្រាប់​ប្រដេញ​ឡាន​ដឹកឈើ ការដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ និង​ការប្រើប្រាស់​មន្ត្រី ដែល​គ្មាន​ឈ្មោះ​ក្នុង​លិខិត​បេសកកម្ម ឲ្យ​ចេញ​ប្រមូល​លុយ​ពីបទ​ល្មើស នៃ​ការដឹកជញ្ជូន​ឈើ យ៉ាង​ប្រសេចប្រសាច​។​
 
​គេ​មិនដឹងថា លោក វ៉ន សុគន្ធ បាន​ចំណាយ​ប្រាក់​ទិញ​ប៉ុស្តិ៍ នៅក្នុង​ខេត្តស្ទឹងត្រែង ពី​ថ្នាក់លើ​របស់ខ្លួន ក្នុង​មួយខែៗ​ប៉ុន្មាន​នោះទេ ទើប​គ្មាន​មន្ត្រី​ណា​ម្នាក់ អាច​ប្រជែង​ដណ្តើមយក​តំណែង របស់លោក វ៉ន សុគន្ធ បានឡើយ ហើយ​ជា​រៀងរាល់​អាណត្តិ ឲ្យ​តែមាន​ការរៀបចំ ប៉ុស្តិ៍​ឡើងវិញ លោក វ៉ន សុគន្ធ បាន​ចំណាយ​ប្រាក់​គ្រប់បែបយ៉ាង ដើម្បី​ប្រចាំការ​នៅ​ខេត្តស្ទឹងត្រែង ព្រោះ​វា​មាន​សក្តានុពល ក្នុងការ​ប្រមូល​លុយ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​ងាយស្រួល​បំផុត​។ លោក វ៉ន សុគន្ធ បាន​ចាត់តាំង មន្ត្រី​ជំនិតៗ​របស់គាត់ ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​យ៉ាង​ប្រសេចប្រសាច ជាពិសេស​ការដាក់​ប៉ុស្តិ៍​ជជុះ នៅ​ចំណុច​អូរ​ពងមាន់ ទី​ដែលមាន​ការដឹកជញ្ជូន​ឈើ មកពី​គ្រប់​ទីកន្លែង ឆ្លងកាត់​តំបន់​នោះ ដើម្បី​រាប់​ក្បាល​ឡាន​យកលុយ និង​ប្រដេញ​ឡាន​ដឹកឈើ ដែល​ភ្លេច​ចូល​បង់លុយ តាមតែ​ទំនើងចិត្ត​។​
 
​មន្ត្រី​សំខាន់ៗ​ចំនួន ២​នាក់​ដែល​លោក វ៉ន សុគន្ធ ប្រើប្រាស់​ជាប់​ជាប្រចាំ គឺមាន​ឈ្មោះ នី ម៉ៅ និង​ឈ្មោះ រិ​ន បានដាក់​ប៉ុស្តិ៍​ជជុះ​អចិន្ត្រៃយ៍ នៅ​ចំណុច​អូរ​ពងមាន់ ព្រោះ​ឈ្មោះ រិ​ន និង​ឈ្មោះ នី ម៉ៅ មាន​ទំនាក់ទំនង​ល្អ ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ទាំង​តូច​ទាំង​ធំ ហើយ​គេ​ដឹងថា  ឈ្មោះ រិ​ន និង​ឈ្មោះ នី ម៉ៅ ក៏បាន​ទិញ​ប៉ុស្តិ៍ បន្ត​ពី​លោក វ៉ន សុគន្ធ ផងដែរ តែ​មិនដឹង​ជា​ក្នុង​មួយខែ ប៉ុន្មាន​នោះទេ​។ រូបភាព​បែបនេះហើយ ទើប​គេ​សង្កេតឃើញ​ឈ្មោះ រិ​ន និង​ឈ្មោះ នី ម៉ៅ បាន​ព្យាយាម​គ្រប់បែបយ៉ាង ក្នុងការ​ប្រមូល​លុយ​ពី ឡាន​ដឹកឈើ​មិន​ឲ្យ​រួចផុត ពី​ក្រសែភ្នែក​របស់​ពួកគេ​នោះទេ សឹង​ថា ក្នុងចំណោម​ឡាន ១០០​គ្រឿង​ត្រូវ​ចូល​បង់លុយ ឲ្យ​ឈ្មោះ រិ​ន និង​ឈ្មោះ នី ម៉ៅ ដល់​ទៅ ៩៩​គ្រឿង​រួចទៅហើយ បើ​មិន​ព្យាយាម​ប្រមូល​លុយ​ទេ ខ្លាច​ឡើង​លុយ​ជូន​លោក វ៉ន សុគន្ធ មិន​គ្រប់​ចំនួន និង​មិនបាន​ទាន់ពេលវេលា​។​
 
​លោក វ៉ន សុគន្ធ ក៏បាន​ជួល​ផ្ទះ ធ្វើជា​ទីតាំង​ស្នាក់ការ នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង យ៉ាង​ឡូយឆាយ​បំផុត សម្រាប់​ទំនាក់ទំនង ជាមួយ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ឲ្យ​ចូល​បង់លុយ ហើយ​សម្រាប់​ឈ្មួញ​មួយចំនួន ដែល​ក្រអឺតក្រទម ប្រើ​ស្បែក​ប្រើ​ខ្នង មិន​បង់លុយ​ជូន​លោក វ៉ន សុគន្ធ ទៅតាម​ការទាមទារ ច្បាស់​ជា​ត្រូវ​លោក វ៉ន សុគន្ធ បង្ក​ឲ្យ​មាន​បញ្ហា ចុះទៅ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ យក​ស្នាដៃ​បង្អួត​ថ្នាក់លើ ជាមិនខាន​ឡើយ​។ សិទ្ធិអំណាច​របស់លោក វ៉ន សុគន្ធ ធំ​ណាស់​ក្នុងការ​ប្រមូល​លុយ ពី​ជំនួញ​ឈើ​ខុសច្បាប់ នៅ​ទូទាំង​ខេត្តស្ទឹងត្រែង មិនដឹង​ជា​គាត់​បង់ថ្លៃ​ប៉ុស្តិ៍ ឲ្យ​ថ្នាក់លើ​ក្នុង​មួយខែ​ប៉ុន្មាន​នោះទេ ព្រោះ​ពេលខ្លះ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ ធ្លាប់បាន​ប្តឹងផ្តល់​មកកាន់​ថ្នាក់លើ ពី​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ ក្នុង​កម្រិត​ខ្ពស់ ក៏​លោក វ៉ន សុគន្ធ មិនដែល​ទទួលរង នូវ​ការដាក់ពិន័យ​ពី​ថ្នាក់លើ​ម្តងណា​ឡើយ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី ដែល​ស្ថានភាព​បែបនេះ បានធ្វើ​ឲ្យ​លោក វ៉ន សុគន្ធ កាន់តែ​ក្រអឺតក្រទម​។​
 
​សម្រាប់​ការប្រមូល​លុយ នៅ​ក្រុង​ស្ទឹងត្រែង លោក វ៉ន សុគន្ធ បាន​ក្តោប​ក្តាប់ ការងារ​នេះ​ដោយផ្ទាល់  មិន​បណ្តោយ​ឲ្យ​មន្ត្រីក្រោមឱវាទ ទទួល​ជំនួស​ទេ ព្រោះ​ទីតាំង​ក្រុង​ស្ទឹងត្រែង ជា​ចំណុច​ស្នូល​នៃ​ការដឹកជញ្ជូន​ឈើ​ឆ្លងកាត់ ទាំង​តាម​ផ្លូវទឹក​និង តាមផ្លូវ​គោក ដូចជា​នៅ​ចំណុច​ស្ពាន​សេកុង ឬ​នៅ​ចំណុច​កំពង់​សាឡាង ទី​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំ ង​យប់​ទាំង​ថ្ងៃ លោក វ៉ន សុគន្ធ បាន​ជ្រែងជើង ចាំ​ប្រមូល​លុយ​នៅ​ទីនោះ ដោយ​ត្រូវ​ដៃ​ត្រូវ​ជើង ជាមួយ​ឈ្មោះ ស៊ា សម្បត្តិ ជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច ខេត្តស្ទឹងត្រែង​។ ការ​ស្តុក​ឈើ​ខុសច្បាប់ ឬ​តាម​សិប្បកម្ម​នានា ដែល​កំពុង​កើតមាន យ៉ាង​អនាធិបតេយ្យ នៅ​កណ្តាល​ក្រុង​ស្ទឹងត្រែង ក៏ដូចជា​នៅតាម​បណ្តា​ស្រុក ក៏​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត របស់លោក វ៉ន សុគន្ធ ដែល​ទីតាំង​សិប្បកម្ម និង​កន្លែង​ស្តុក​ឈើ​ខុសច្បាប់​ទាំងនោះ សុទ្ធតែ​ជាប់​កាតព្វកិច្ច បង់លុយ​ប្រចាំខែ ជូន​លោក វ៉ន សុគន្ធ មួយកន្លែងៗ​ចាប់ពី​១០០​ដល់​២៥០ ដុល្លារ​ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប  បើ​មិន​ដូច្នេះ​ទេ ការរកស៊ី​ដឹកជញ្ជូន​ឈើ នឹងត្រូវ​ជួប​បញ្ហា​ខាត​ឡុងចុង ជាមិនខាន​។​
 
​ជាគោលការណ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាត់តាំង​មន្ត្រីនគរបាល​សេដ្ឋកិច្ច ឲ្យ​ចុះ​តាម​បណ្តា​ខេត្ត​ដើម្បី ស្រាវជ្រាវ​ស្រង់​ស្ថិតិ ពីបទ​ល្មើស​សេដ្ឋកិច្ច ហើយ​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ ឬ​អាច​សុំ​កម្លាំង​សហការ ជាមួយ​មន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន ដើម្បី​ចុះបង្ក្រាប​បទល្មើស​ទាំងនោះ​។ មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់ ធ្លាប់​បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្នុង​លិខិត​បេសកកម្ម​របស់ អគ្គស្នងការ​នគរបាល​ជាតិ បាន​ហាមឃាត់​ជាដាច់ខាត មិន​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​ជា​អចិន្ត្រៃយ៍ ការត្រៀម​រថយន្ត​សម្រាប់​ប្រដេញ ឬ​ការរាប់​ក្បាល​ឡាន ដឹកឈើ​យកលុយ​នោះទេ​។ ប៉ុន្តែ​អ្វីដែល​លោក វ៉ន សុគន្ធ និង​មន្ត្រីក្រោមឱវាទ​របស់គាត់ កំពុង​បង្ក​ព្យុះភ្លៀង នៅ​ទូទាំង​ខេត្តស្ទឹងត្រែង ផ្គើន​បំផុត​ទៅនឹង​គោលការណ៍ របស់​ថ្នាក់លើ មិនដឹង​ជា​លោក វ៉ន សុគន្ធ អាង​ខ្សែ​ទុយោ​ថ្នាក់​ណាខ្លះ​ទេ ដែល​ទាមទារ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​បញ្ហា​នេះ ឡើងវិញ​ផង មិនត្រូវ​បណ្តែតបណ្តោយ ឲ្យ​បុគ្គល វ៉ន សុគន្ធ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​ភាពអនាធិបតេយ្យ ដែល​កំពុង​កើតមាន ជះឥទ្ធិពល​មិនល្អ​ដល់​ថ្នាក់លើ​៕

W#at Sokun 12

 


Source from: watphnom-news.com

No comments:

Post a Comment