សាធារណជន​រិះគន់ ការប្រើ​កម្លាំងយោធា​បង្ក្រាប ទៅលើបាតុកម្មអហិង្សា​​របស់​កម្ម​ករ

សាធារណជន​រិះគន់ ការប្រើ​កម្លាំងយោធា​បង្ក្រាប ទៅលើបាតុកម្មអហិង្សា​​របស់​កម្ម​ករ

​រាជធានី​ភ្នំពេញ៖មន្ត្រី​​សិទ្ធិ​ម​នុស្សនិង​​ប្រ​ជា​ពល​រដ្ឋបាន​​ហៅ​​ការ​ប​ង្ក្រាបនិង​​ការ​ចាប់​ខ្លួន​​ម​នុស្ស​​ប្រ​មាណ១០​​នាក់

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​​សិទ្ធិ​ម​នុស្ស និង​​ប្រ​ជា​ពល​រដ្ឋ បាន​​ហៅ​​ការ​ប​ង្ក្រាប និង​​ការ​ចាប់​ខ្លួន​​ ម​នុស្ស​​ប្រ​មាណ ១០​​នាក់ ដោយ​​ក​ម្លាំង​យោ​ធា នៅ​​ថ្ងៃ​​ព្រហ​ស្បតិ៍​​នេះ​​ថា ជា​ការ​​រំ​លោភ​​សិ​ទ្ធិ​មនុ​ស្ស​​ធ្ងន់​ធ្ងរ ខណៈ​ដែល​​កម្ម​ករ​​រោង​ចក្រ នៅ​​តំបន់​​សេដ្ឋ​កិច្ច​​ពិសេស ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ធ្វើបាតុកម្ម​ទាមទារ ដំ​ទ្បើង​ប្រាក់ខែ​គោល​ចំនួន ១៦០​ដុល្លារ អាមេរិក​ក្នុង​មួយខែ​។​

​កម្មករ​រាប់ពាន់នាក់ មកពី​រោងចក្រ​ជាច្រើន​នៅ​តំបន់​នោះ និង​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង ៩១១ ដែល​ដាក់​ការពារ​មុខ​រោងចក្រ យ៉ាក​ជី​ង ប៉ះ​ពាក្យសម្តី និង​គប់​ដប​ទឹក​សុទ្ធ​ដាក់គ្នា  ឈានដល់​ការផ្ទុះ​ហិង្សា និង​ការចាប់ខ្លួន មនុស្ស​ប្រមាណ ១០​នាក់ រួមមាន​ព្រះសង្ឃ មន្ត្រី​សហជីព​កម្មករ ប្រធាន​សមាគម ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ អ្នកសម្របសម្រួល សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេ​ង សាវឿន និង​ប្រជា​សហគមន៍​បឹងកក់ លោក ពុទ្ធិ​ស័​ក្កិ ជាដើម​។​

​អ្នកគ្រប់គ្រង​បច្ចេកទេស ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ដំ​ដែង​ការសោកស្តាយ ចំពោះ​អំពើហិង្សា​នៅថ្ងៃនេះ ដោយ​ចាត់ទុកថា ជា​ករណី​រំលោភសិទ្ធិ​មនុស្ស និង​សិទ្ធិសេរីភាព នៃ​ការបញ្ចេញមតិ យ៉ាងធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​មិនត្រូវ​ប្រើ កម្លាំងយោធា​បង្ក្រាប ការធ្វើ​បាតុកម្មអហិង្សា​នោះទេ ព្រោះ​កងកម្លាំង​ទាំងនោះ មិនបាន​រៀន​ពី​ច្បាប់​ទំលាប់ គឺ​ស្តាប់​តែ​បញ្ជា​ពី​ថ្នាក់លើ​តែប៉ុណ្ណោះ​។​

​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្តកំពង់ស្ពឺ លោក នុត រំដួល បាន​ហៅ​ការបង្ក្រាប​នេះ​ថា ជា​អំពើ​សាហាវឃោរឃៅ ទៅលើ​ប្រជាពលរដ្ឋ ដែល​មិនមាន​កំហុស និង​បានទាមទារ​ឲ្យ រាជរដ្ឋាភិបាល​ដោះលែង អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះមក​វិញ ប្រសិនបើ​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ និង​កម្មករ នឹង​ប្រមូលផ្តុំ​គ្នា​តវ៉ា រហូត​ទាល់តែ មានការ​ដោះលែង​អ្នក​ទាំងនោះ​មកវិញ ដែល​សូម្បីតែ​ឪពុកម្តាយ​របស់ ជនរងគ្រោះ ក៏​មក​ចូលរួម​តវ៉ា​ផងដែរ​។​

​លោក នុត រំដួល បន្ថែមថា ការបាត់បង់ និង​ខូចខាត​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ និង​កម្មករ ជាការ​ទទួលខុសត្រូវ​របស់ កម្លាំង​សមត្ថកិច្ច​ទាំងនោះ​។ តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វ​ន្នី មានប្រសាសន៍ថា នៅពេលនេះ​ប្រជាពលរដ្ឋ កំពុង​ប្រមូល​ផ្តុំគ្នា ដើម្បី​ទៅ​ចូលរួម​ជួយ​តវ៉ា ឲ្យ​មានការ​ដោះលែង​ប្រជាជន ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​មកវិញ ហើយ​នេះ​មែន​ជា​លើក​ទី​១​ទេ ដែល​រដ្ឋាភិបាល ប្រើ​កម្លាំង​សមត្ថកិច្ច បង្ក្រាប​លើ​ពលរដ្ឋ​ទន់ខ្សោយ និង​សូម​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​បញ្ហា​នេះ​។​

​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​នេះ​ដោយសារ ក្រុមកម្មករ​ទៅ​រំខាន ដល់ក​ម្មករ ដែល​កំពុងធ្វើការ ហើយ​ភាគី​ក្រុមហ៊ុន ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​ការពារ​។ ដោយឡែក មន្ត្រី​កងទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ដាក់​យាមកាម នៅមុខ​រោងចក្រ​យ៉ាក​ជី​ង ដោយមាន​កាន់ដំបង​ឈើ និង​មានមុខ​កាចៗ បាន​អះអាងថា កម្មករ​បាន​គប់​ដក​ទឹក​សុទ្ធ ដាក់​កម្លាំង​សមត្ថកិច្ច​មុន និង​ប្រុង​កម្ទេច​ទ្វារ​រោងចក្រ ទើប​មានការ​បង្ក្រាប​នេះ​៕

Wat 02014 Wat 02015 Wat 02016


Source from: watphnom-news.com

No comments:

Post a Comment